**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ឯកឧត្តមបណ្ឌិត សូ ណារ៉ូ៖ រឿងមិនមានឈ្មោះបោះឆ្នោត របស់បក្សភ្លើងទៀន គឺជាចេតនារបស់បក្សនេះផ្ទាល់ ហើយជាល្បិចស្វាស៉ីបាយលាបមាត់ពពែ


ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថារឿងមិនមានឈ្មោះប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដោយគ្មានឯកសារគ្រប់គ្រាន់ គឺលិខិតចុះឈ្មោះផ្លូវការច្បាប់ដើម របស់គណបក្សភ្លើងទៀន គឺជាចេតនាមួយ ចង់ទម្លាក់កំហុសលើ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងដើម្បីថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកគ្រប់គ្រងលើ (គ.ជ.ប)។

ឯកឧត្តមបណ្ឌិត បានលើកឡើងបែបនេះក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្រោយធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីចាកចេញពីកម្ពុជាអស់រយៈពេល ១១ឆ្នាំ។

ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានថ្លែងថា ការមិនមានឈ្មោះប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ គឺជាល្បែងនយោបាយ ដែលបង្កើតឡើងដោយគណបក្សភ្លើងទៀន ខ្លួនឯងតែម្តង ពោលគឺជារឿងស្វាស៉ីបាយលាបមាត់ពពែ។ លោកបន្តថា លិខិតដើមរបស់គណបក្សភ្លើងទៀន ប្រហែលជានៅប្រទេសបារាំង។

ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានថ្លែងបន្តថា បើបងប្អូនចង់ធ្វើបាតុកម្ម ទាមទារឲ្យគណបក្សភ្លើងទៀនមានវត្តមាន សម្រាប់ការបោះឆ្នោតខាងមុខ សូមធ្វើបាតុកម្មនៅប្រទេសបារាំង ទើបត្រឹមត្រូវ មិនមែនយកកំហឹង ទៅខឹងនឹងគជប នោះទេ ព្រោះតែ (គ.ជ.ប) ចុះឈ្មោះគ្រប់គណបក្សនយោបាយ ដែលមានឯកសារគ្រប់គ្រាន់។ ឯកឧត្តមបណ្ឌិត បានអះអាងថា នេះមិនមែនជាលិខិតដែលបាត់ទេ តែជាលិខិតដែលគេមិនចង់បង្ហាញ ដើម្បីឲ្យគេថា សម្តេចតេជោ ហ៊ុន សែន គ្រប់គ្រងលើ (គ.ជ.ប)។

ឯកឧត្តមបណ្ឌិត សូ ណារ៉ូ កត់សម្គាល់ទៀតថា ការលាក់លិខិតនេះ ក៏ជាចេតនារបស់គណបក្សភ្លើងទៀន ឲ្យគណបក្សប្រជាជនកម្ពុជា ប្រឈមមុខនឹងសហគមន៍អន្តរជាតិ និងមិនឲ្យសហគមន៍អន្តរជាតិ មិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា។

សូមជម្រាបថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចបដិសេធចោលបណ្តឹងរបស់បក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រពីសំណាក់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានគណបក្សចំនួន ១៨ ចូលរួម ៕

អត្ថបទដែលជាប់ទាក់ទង