**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម លី ធុជ បញ្ចេញចរិកលក្ខណៈភាពជាអ្នកដឹកនាំសំខាន់ៗចំនួន ១០ ចំណុច របស់ឯកឧត្តម ហ៊ុន ម៉ាណែត ស័ក្ខិសមជានាយករដ្ឋមន្រ្តីកម្ពុជាសម្រាប់អនាគត

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សក្រុងបាវិត ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្ដម លី ធុជ បានជួបសំណេះសំណាលជាមួយជាមួយមេគ្រួសារបក្សចំនួន ៨៧១ នាក់ មកពីសង្កាត់បាវិត ក្រុងបាវិត។

នាឳកាសនោះឯកឧត្ដម លី ធុជបានលើកឡើងពីវីរៈភាពអង់អាចក្លាហាន ការលះបង់ខ្ពស់ និងការពលីគ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សទាំងអស់ សម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាកម្ពុជា។ ដំណើរការស្វែងរកសុខសន្តិភាពរបស់សម្តេចតេជោ គឺបានមកមិនមានភាពងាយស្រួលនោះទេ ត្រូវមានការតាំងចិត្តខ្ពស់ និងចក្ខុវិស័យដឹកនាំច្បាស់លាស់។ រយៈពេល ៤៥ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសកម្ពុជា ជាមួយនឹងការដាក់ចេញនូវកម្មវិធីនយោបាយត្រឹមត្រូវ និងប្រកបដោយឆន្ទះខ្ពស់។

ជាមួយគ្នានោះ ឯកឧត្ដម លី ធុជ បានថ្លែងបញ្ជាក់បន្ថែមថា បន្ទាប់ពីការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានសម្រេចចិត្តជ្រើសរើសយកបុគ្គលដ៏ឆ្នើម គំរូ មានឆន្ទះ និងប្រកបគុណធម៌ ដើម្បីបន្តវេនដឹកនាំប្រទេសកម្ពុជា គឺការជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់អនាគត។

ក្នុងឱកាសនោះ ឯកឧត្ដម លី ធុជ បានលើកឡើងប្រាប់អង្គពិធីទាំងមូល នូវចរិកលក្ខណៈភាពជាអ្នកដឹកនាំសំខាន់ៗចំនួន ១០ចំណុច របស់ ឯកឧត្តម ហ៊ុន ម៉ាណែត ស័ក្ខិសមជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អនាគត រួមមាន ៖
១/ ជាមេដឹកនាំពិតប្រាកដ៖ គាត់មានភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជនកម្ពុជា។
២/ ជាអ្នកដឹកនាំដែលមានការយល់ដឹង៖ គាត់តែងតែយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ប្រជាជន។
៣/ ជាអ្នកដឹកនាំដែលមានការលះបង់ខ្ពស់៖ គាត់មានការទទួលខុសត្រូវលើទង្វើខ្លួនឯង។
៤/ ជាអ្នកដឹកនាំជាទីគោរពស្រឡាញ់៖ គាត់តែងតែជម្រុញលើកទឹកចិត្ត និងផ្តល់ការគោរពចំពោះប្រជាជនកម្ពុជា។
៥/ ជាអ្នកដឹកនាំប្រកបដោយគុណធម៌៖ គាត់មានភាពសុច្ចរិត ស្មោះត្រង់ និងមានចរិតលក្ខណៈល្អគ្រប់បែបយ៉ាង។
៦/ ជាអ្នកដឹកនាំដែលមានគោលបំណង៖ គាត់បំពេញបេសកកម្មការងារប្រកបចក្ខុវិស័យវែងឆ្ងាយ។
៧/ ជាអ្នកដឹកនាំស្មោះត្រង់៖ គាត់គោរពភាពស្មោះត្រង់ និងសច្ចៈធម៌។
៨/ ជាអ្នកដឹកនាំក្លាហាន៖ គាត់តាំងចិត្តខ្ពស់ ហ៊ានគិត និងហ៊ានធ្វើ។
៩/ ជាអ្នកដឹកនាំប្រកបដោយសុទិដ្ឋិនិយម៖ គាត់អាចមើលឃើញទស្សនវិស័យរយៈពេលវែង និងអនាគតសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។
១០/ ជាមេដឹកនាំដែលមានចរិតសុភាពរាបសារ៖ គាត់តែងតែយកឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ជាចំបង និងតែងតែដឹងគុណ និងកត្តញ្ញូតាធម៌ចំពោះប្រជាជន។

លើសពីនេះ ឯកឧត្ដម លី ធុជ បានគូសបញ្ជាក់បន្ថែមទៀតថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងបន្តដឹកនាថែរក្សាសន្តិភាព និងផ្តល់ក្តីសង្ឃឹម និងអនាគតដ៏ភ្លឺស្វាង សម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង