ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជួយឧបត្ថម្ភថ្លៃព្យាបាលអ្នកមីង នាង យឹង អាយុ ៥២ឆ្នាំ ដែលមានបញ្ហារោគស្រ្តីកំរិតខ្លាំង
ភ្នំពេញ៖ អ្នកមីង នាង យឹង អាយុ ៥២ឆ្នាំ រស់នៅភូមិក្តីថ្ម ឃុំប្រាំយ៉ាមស្រុកស្រីសន្ធរ ខេត្តកំពង់ចាម មានបញ្ហារោគស្រ្តីកំរិតខ្លាំង ក្រុមគ្រូពេទ្យ TYDA ក៏បានពិនិត្យ និងបានបញ្ជូនមកធ្វើការវះកាត់នៅផ្នែក សម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានដោយជោគជ័យ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី៕