**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

វេទិកាសម្ព័ន្ធសង្គមស៊ីវិលនិងស្ថានទូតចិនប្រចាំកម្ពុជាបន្តរួមគ្នាសហការលើកកម្ពស់វិស័យអប់រំនៅមូលដ្ឋាន

តាកែវ៖ ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសទៅបំពេញទស្សនកិច្ចនៅសាលាបឋមសិក្សាអង្គកំនប់ ស្ថិតនៅក្នុងភូមិស្វាយខម ឃុំដូង ស្រុកបាទី លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ទៅកាន់គណៈគ្រប់គ្រងនិងសិស្សានុសិស្សចំនួន៦៥រូបថា សិស្សានុសិស្សគឺជាអនាគតរបស់ប្រទេសជាតិកម្ពុជា និងជាក្តីសង្ឃឹមរបស់ប្រទេសជាតិ សង្ឃឹមថាក្មួយៗទាំងអស់គ្នានឹងថ្នាក់ថ្នមនូវជីវភាពដ៏រីករាយដែលទទួលបានដោយមិនងាយ  ខិតខំរៀនដើម្បីទទួលបានចំណេះដឹង  និងកសាងសមត្ថភាពកាន់តែប្រសើរ  បង្កើតឧត្តមគតិខ្ពង់ខ្ពស់  បន្សល់នូវចរិតថ្លៃថ្នូរ និងខិតខំប្រែក្លាយខ្លួនជាសសរស្តម្ភដល់ការអភិវឌ្ឍជាតិ។ លោកទីប្រឹក្សាបានបន្ថែមទៀតថា ប្រទេសចិននិងកម្ពុជា គឺជាមិត្តដែកថែប និងរួមគ្នាក្នុងកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។ ឆ្នាំនេះគឺជាខួបលើកទី៦៥ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំមិត្តភាពចិន-កម្ពុជា។ ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លា ស្ថានទូតចិនប្រចាំនៅកម្ពុជាបានសម្រេចផ្តល់អំណោយកីឡាបាល់បោះ បាល់ទាត់ ប្រដាប់វាយសី សម្ភារៈកីឡា និងសម្ភារៈប្រើប្រាស់មួយចំនួនជូនដល់សាលាបឋមសិក្សាអង្គកំនប់   សង្ឃឹមថា អំណោយទាំងនេះនឹងអាចផ្តល់ប្រយោជន៍ក្នុងការពង្រឹង និងចូលរួមកែលម្អជីវភាពរស់នៅរបស់   លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។
ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចគាំទ្ររបស់ស្ថានទូតចិនប្រចាំកម្ពុជាដែលជានិច្ចកាលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាដោយផ្តោតជាសំខាន់ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តអគារសិក្សា សម្ភារៈឧបទ្ទេស និងការធ្វើទំនើបកម្មសម្ភារៈអេឡិចត្រូនិក ហើយជាពិសេសថ្ងៃនេះបាននាំយកនូវអំណោយនិងការសួរសុខទុក្ខពីឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជូនចំពោះលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់។ ឯកឧត្តមបានបន្ថែមទៀតថា ក្រោមការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិនក្នុងការចូលរួមសាងសង់អគារសិក្សា ការបំពាក់សម្ភារៈអេឡិចត្រូនិក ការកែលម្អបរិស្ថាននៅក្នុងសាលាបឋមសិក្សាអង្គកំនប់ ក៏ដូចជាបណ្តាសាលារៀនមួយចំនួនទៀតនៅក្នុងឃុំដូងនិយាយដោយឡែក និងនៅក្នុងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជានិយាយរួម។
លោក ង៉ែត សំអឿន នាយកសាលាបឋមសិក្សាអង្គកំនប់បានថ្លែងអំណរគុណដល់ស្ថានទូតចិន សង្គមស៊ីវិលចិនដែលជាពិសេសមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ តាមរយៈឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដែលបានប្រែក្លាយសាលាបឋមសិក្សាអង្គកំនប់ក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកុមារប្រកបដោយគុណភាពខ្ពស់ដោយបានផ្តល់ជំនួយទាំងស្រុងក្នុងការសាងសង់«អគារសិក្សា កម្ពុជា-ចិន មិត្តភក្តិនៅលើផ្លូវសូត្រ»កម្ពស់២ជាន់មាន១២បន្ទប់ និងបានជួយកែលម្អសោភណភាព រៀបចំបណ្តាញទឹកស្អាត ធ្វើទំនើបកម្មបណ្ណាល័យនិងសម្ភារៈអេឡិចត្រូនិក ហើយតែងបានផ្តល់អំណោយជាកញ្ចប់សម្ភារៈសិក្សានៅរៀងរាល់ឆ្នាំសិក្សាដើម្បីជាការលើកទឹកចិត្តដល់ការសិក្សារបស់សិស្សានុសិស្ស ព្រមទាំងបានចូលរួមជួយលើកកម្ពស់ជីវភាពរស់នៅរបស់សិស្សានុសិស្សតាមរយៈការបំពេញបាននូវតម្រូវការជាក់ស្តែងជូនដល់សិស្សានុសិស្ស។ បន្ថែមពីលើនេះ គណៈគ្រប់គ្រងនិងសិស្សានុសិស្សមានក្តីរំភើបយ៉ាងក្រៃលែងដែលឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ និងលោក Wu Chuanbing រួមគ្នាផ្តល់កិត្តិយសលេងបាល់បោះជាមួយសិស្សានុសិស្ស និងបានច្រៀងរួមគ្នានូវចម្រៀងរីករាយថ្ងៃខួបកំណើតជូនដល់អ្នកគ្រូមួយរូប និងសិស្សានុសិស្សចំនួន៦រូបដែលមានថ្ងៃកំណើតចំថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ និងបានជូនពរឱ្យចំណងមិត្តភាពកម្ពុជានិងចិនពីមួយជំនាន់ទៅមួយជំនាន់បន្តស្ថិតស្ថេរជាអមតៈ៕

អត្ថបទដែលជាប់ទាក់ទង