ឯកឧត្ដម ឃួង ស្រេង អញ្ជើញចុះជួបបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងបុរី វីអាយភី ដែលបានស្នើសុំជួយអន្តរាគមន៍ករណីមានជនមួយក្រុមចុះធ្វើការវាស់វែងបាញ់ថ្នាំផ្ទះរបស់ពួកគាត់ចំនួន ៥ល្វែង
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ០៨កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងបុរី វីអាយភី ដែលបានស្នើសុំជួយអន្តរាគមន៍ករណីមានជនមួយក្រុមចុះធ្វើការវាស់វែងបាញ់ថ្នាំផ្ទះរបស់ពួកគាត់ចំនួន ៥ល្វែង និងឱ្យពួកគាត់ចាកចេញពីលំនៅដ្ឋានទាំងនោះ។
ជាលទ្ធផល ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បានសម្រេចឱ្យបងប្អូនបន្តស្នាក់នៅលំនៅដ្ឋាននោះសិន រងចាំនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោះស្រាយសិន ៕