ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ ការរីកចម្រើនរបស់កម្ពុជា គឺជាសមិទ្ធផល ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់គ្នាបានកសាងឡើងដោយលំបាក
ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការរីកចម្រើនរបស់កម្ពុជា គឺជាសមិទ្ធផល ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់គ្នាបានកសាងឡើងដោយលំបាក។
ការលើកឡើងរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បែបនេះក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតាមរោងចក្រ-សហគ្រាសនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ការអភិវឌ្ឍរីកចម្រើនទាំងនេះ បានកើតចេញពីកត្តាចំនួន ៣ សំខាន់ គឺ៖ ទី១.កត្តាសន្តិភាព និងការបង្រួបបង្រួមជាតិ, ទី២.ការដាក់ចេញនូវគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគោលនយោបាយប្រាកដនិយម និងទី៣.ស្មារតីជឿជាក់ចំពោះកត្តាដឹកនាំ និងការចូលរួមរបស់ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ នៅក្នុងគ្រប់កិច្ចការរបស់ប្រទេសជាតិលើមូលដ្ឋាននៃគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ៕