ឯកឧត្តម ផាន់ ចាន់ធុល អញ្ជើញសំណេះសំណាល ជាមួយប្រជាការពារ នៅឃុំព្រៃខ្ពស់
បាត់ដំបង៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង និងលោក ជំទាវ អ៊ុង សុភាវីអនុប្រធាន, ឯកឧត្ដមផាសុកបណ្ឌិត គាង សេង អនុប្រធាន, ឯកឧត្តម ឈឹម កាន អនុប្រធាន បានអញ្ជើញសំណេះសំណាល ជាមួយប្រជាការពារ នៅឃុំព្រៃខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល បានអំពាវនាវដល់ប្រជាការពារទាំងអស់ចូលរួមអនុវត្ត និងការពារភូមិ ឃុំឱ្យមានសុវត្ថិភាព ដើម្បីជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ និងកុំភ្លេចទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះទាំងអស់គ្នា។
ក្នុងពិធីសំណេះសំណាលនេះដែរក៏មានការឧបត្ថម្ភ អាវ ១២៨ កំភ្លេ អាយកូមចល័ត ៥០គ្រឿង អាយកូមធំប្រចាំការ ១ អំពូលសូឡា ៦ អង្ករ ១១០០គីឡូ ថវិកា ៤៤០០០០០រៀល និង ថវិកាសាងសង់ប៉ុស្តិ៍ប្រជាការពារ ៤០០ដុល្លារផងដែរ៕