CPEC ផ្តល់សក្ខីកម្មចំពោះទំនាក់ទំនងមិត្តភាពដ៏ស៊ីជម្រៅរបស់ប៉ាគីស្ថានជាមួយចិន
អ៊ីស្ឡាម៉ាបាដ៖ រដ្ឋមន្ត្រីសហព័ន្ធប៉ាគីស្ថានសម្រាប់ផែនការ ការអភិវឌ្ឍន៍ និងគំនិតផ្តួចផ្តើមពិសេស លោក Ahsan Iqbal បានសាទរចំពោះច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ថាជាសក្ខីភាពចំពោះទំនាក់ទំនងមិត្តភាពដ៏ស៊ីជម្រៅរបស់ប៉ាគីស្ថានជាមួយប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍។
លោករដ្ឋមន្ត្រីបានឲ្យដឹងថា ប្រទេសចិនតែងតែជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់ប៉ាគីស្ថាននៅក្នុងព្រឹត្តិការណ៍មួយប្រារព្ធខួបលើកទី១០ នៃ CPEC ដែលជាគម្រោងដ៏លេចធ្លោនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។
CPEC ត្រូវបានបើកដំណើរការក្នុងឆ្នាំ២០១៣ ដែលជាច្រករបៀងតភ្ជាប់កំពង់ផែ Gwadar នៅភាគនិរតីប៉ាគីស្ថានជាមួយ Kashgar នៅភាគពាយ័ព្យ Xinjiang ក្នុងប្រទេសចិន ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការថាមពល ការដឹកជញ្ជូន និងឧស្សាហកម្ម។
ប្រភព៖ Xinhua
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]