ប្រធានាធិបតីប៉ាគីស្ថាន បានទៅដល់អារ៉ាប៊ីសាអូឌីតដើម្បីធ្វើធម្មយាត្រា Hajj
រីយ៉ាដ៖ ទីភ្នាក់ងារសារព័ត៌មាន អារ៉ាប៊ីសាអូឌីត បានរាយការណ៍ថា ប្រធានាធិបតីប៉ាគីស្ថាន លោក Arif Alvi បានទៅដល់ទីក្រុង Jeddah កាលពីថ្ងៃអាទិត្យ មុនដំណើរធម្មយាត្រា Hajj ដែលចាប់ផ្តើមនៅថ្ងៃចន្ទ។
ប្រធានាធិបតីប៉ាគីស្ថាន ត្រូវបានទទួលនៅអាកាសយានដ្ឋានអន្តរជាតិ King Abdulaziz ដោយអភិបាលរងនៃតំបន់ Makkah ព្រះអង្គម្ចាស់ Badr bin Sultan bin Abdulaziz ។
លោក Arif Alvi និងសមាជិកគ្រួសារ និងបុគ្គលិករបស់លោកនឹងធ្វើធម្មយាត្រា Hajj នេះបើយោងតាមសារព័ត៌មាន ARY News បានរាយការណ៍កាលពីថ្ងៃអាទិត្យ។
SPA បានឲ្យដឹងថា អ្នកធ្វើធម្មយាត្រា Hajj ១,៦៥៥,១៨៨ នាក់ពីក្រៅប្រទេសមកទល់ពេលនេះ បានមកដល់ព្រះរាជាណាចក្រកម្ពុជា។
ប្រភព៖ Arab News
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]