ស្តេចអារ៉ាប៊ីសាអូឌីត តែងតាំងព្រះអង្គម្ចាស់ Abdulrahman bin Ayyaf Al-Muqrin ជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ
រីយ៉ាដ៖ ព្រះមហាក្សត្រ Salman នៃប្រទេសអារ៉ាប៊ីសាអូឌីត បានតែងតាំងព្រះអង្គម្ចាស់ Abdulrahman bin Ayyaf Al-Muqrin ជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិកាលពីថ្ងៃអាទិត្យ។
ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យតែងតាំង Nizar bin Suleiman bin Ali Al-Aloula ជាទីប្រឹក្សានៅអគ្គលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រី និង Khalid bin Mohammed bin Abdulaziz Al-Abdulkarim ជាទីប្រឹក្សានៅរាជវាំង។
លោកបណ្ឌិត Hisham bin Abdulrahman bin Abdullah Al-Asheikh ត្រូវបានតែងតាំងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស។
ប្រភព៖ Arab News
ប្រែសម្រួលដោយ៖ [ឡាយ លីហួ]