កាកបាទក្រហមកម្ពុជា សម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៣១៥គ្រួសារ ដែលរស់នៅ ក្នុងខេត្តស្ទឹងត្រែង
ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលដ្ឋងាយរងគ្រោះបំផុត និងប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៣១៥គ្រួសារ ដែលរស់នៅក្នុង ១១ឃុំ ស្រុកសៀមប៉ាង ស្រុកបុរីអូរស្វាយ ស្រុកសេសាន និងស្រុកសៀមបូក ក្នុងខេត្តស្ទឹងត្រែង។
នៅថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា នឹងចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្នុងស្រុកទាំង៤លើនេះ ៕