ឈ្វេងយល់ពីគម្រោងកំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញពីគម្រោង កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងដូចខាងក្រោម៖
– គម្រោងសាងសង់៖ ត្រូវបានចែកចេញជា២ជំហាន
– បណ្តោយកំពង់ផែប្រវែង៖ ១១៥ម៉ែត្រ
– ទទឹងកំពង់ផែប្រវែង៖ ១៦,៥០ម៉ែត្រ
– ជម្រៅទឹក៖ ពី ៤ម៉ែត្រ ទៅ ៨ម៉ែត្រ
– លទ្ធភាពកំពង់ផែ៖ ឱ្យនាវាផ្ទុកទំនិញទម្ងន់២០០០តោន អាចចូលចតបាន
– បញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖ ស្ពានបេតុងភ្ជាប់ទៅផែ ផ្លូវបេតុងចេញចូលផែ អគារអ្នកដំណើររង់ចាំ អគាររដ្ឋបាល បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ របង និងខ្លោងទ្វារ
– បើកឱ្យប្រើប្រាស់ជាផ្លូវកា៖ ២៣/មិថុនា/២០២៣
– ទំហំទឹកប្រាក់គម្រោង៖ ១២.៨៩៧.០០០.០០០រៀល (ដប់ពីរពាន់លាន ប្រាំបីរយកៅសិបប្រាំពីរលានរៀលគត់)
– សាងសង់ដោយ៖ ស្ថាបត្យកម្មថ្មីមួយដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗ
គម្រោងកំពង់ផែទេសចរណ៍ និងទំនិញរាយ ដងទង់នេះ ជាចំណែកមួយក្នុងការតភ្ជាប់ និងភាពសម្បូរបែបនៃ ហេដ្ឋរចនាសម្ព័ន្ធផ្លូវសមុទ្រ នៅក្នុងខេត្តតំបន់ឆ្នេរទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន នៅក្នុងប្រទេសជាប់សមុទ្រទាំងបី នៃមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ថៃ និងវៀតណាម។
ការកសាងហេដ្ឋរចនាសម្ព័ន្ធកំពង់ផែនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព៕