**ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកងនិងទូកកមួងចូលរួមប្រកួត៣៤៨ទូក ខណៈកីឡាករ-កីឡាការិនីមានជាង២ម៉ឺននាក់**ឯកឧត្តម ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ១៥កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច**អភិបាលខេត្តបន្ទាយមានជ័យ ជំរុញសមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយស្មើភាព និងតម្លាភាព**សម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ ខេត្តកណ្ដាល មានគម្រោងអភិវឌ្ឍន៍អាទិភាពជាច្រើន**អភិបាលខេត្តតាកែវ ស្នើគណៈប្រតិភូក្រុងសៀងយ៉ាង ខេត្តហ៊ូប៉ី សិក្សាគម្រោងវិនិយោគកសិឧស្សាហកម្ម និងកែឆ្នៃផលិតផល នៅខេត្តតាកែវ**រដ្ឋបាលខេត្តប៉ៃលិន រៀបចំវេទិកាថ្នាក់ខេត្ត ស្ដីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០**កាកបាទក្រហមកម្ពុជា រៀបចំយុទ្ធនាការសុវត្ថិភាពចរាចរណ៍ស្តីពី “យុវជនការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងសន្តិភាព”**ឧត្ដមសេនីយ៍ទោ មៀច សាមុត បើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង វរសេនាតូចនៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍២៨១ កងពលតូចអន្តរាគមន៍លេខ១២៨**ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារដើម្បីរៀបចំសម័យប្រជុំពេញអង្គ IPTP លើកទី១១**វឌ្ឍនភាពការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា**លោក Boris Johnson៖ ចក្រភព​អង់គ្លេស​អាច​នឹង​ត្រូវ​ផ្តល់​កងទ័ព​ដល់​ក្រុង​គៀវ ប្រសិនបើ​អាមេរិក​កាត់​ជំនួយ​**ក្រសួងសាធារណការជូនដំណឹង ពីការបញ្ចុះតម្លៃ ២០% សម្រាប់ការធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក**សហរដ្ឋអាមេរិកផ្អាកជើងហោះហើរទៅកាន់ប្រទេសការាបៀន**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន គ.ជ.អ.ប.**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ចាប់ពីថ្ងៃទី១៣-១៥ វិច្ឆិកា កម្ពុជា​ អាចនឹងបន្តមានភ្លៀងធ្លាក់ជាបន្តបន្ទាប់**ឯកឧត្តម អៀង វ៉េងស៊ុន ដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួល (JCC) លើកទី៤ នៃគម្រោងពង្រឹងសមត្ថភាពរដ្ឋបាលកំពង់ផែ នៅកម្ពុជា**ក្រសួងសុខាភិបាល ក្រើនរំលឹកឲ្យប្រជាពលរដ្ឋ ចូលរួមការពារសុខភាពរបស់ខ្លួន ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក**សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៥**កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល សម្ព័ន្ធប្រតិបត្តិករកម្មវិធីផ្តល់អាហារ នៅសាលារៀនតំបន់អាស៊ីអគ្នេយ៍ ដើម្បីជំរុញការអភិវឌ្ឍមូលធនមនុស្ស និងបរិវត្តកម្មប្រព័ន្ធស្បៀងអាហារ

លោកជំទាវ តោ ពិឡា៖ ជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨

ភ្នំពេញ៖ លោកជំទាវ តោ ពិឡា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ ទទួលបន្ទុកឃុំបឹងណាយ តំណាងដ៏ខ្ពង់ខ្អស់ ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូល និងទទួលស្គាល់សមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ឃុំបឹងណាយ ចំនួន ១.៥២៧នាក់ នៅស្នាក់ការគណបក្សឃុំបឹងណាយ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រុមកាងារចុះមូលដ្ឋាន ស្រុក និងបណ្តាភូមិ ក្នុងឃុំបឹងណាយផងដែរ។

ជាកិច្ចចាប់ផ្តើម លោកជំទាវ តោ ពិឡា បានគូសបញ្ជាក់ថា ពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជានាថ្ងែនេះ ប្រៀបដូចជាបុណ្យប្រចាំជីវិតរបស់យើង ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍដែលយើងទាំងអស់គ្នាពិតជាមានសំណាងដ៏ធំធេងដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវ បានថ្លែងនូវសារដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះស្ថាបនិកមគ្គទេសក៍ឯកគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួយសង្រ្គោះអាយុជីវិតប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏យង់ឃ្នង និងបានដឹកនាំប្រទេសពីគំនរផេះផង់រហូតមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។

លោកជំទាវ តោ ពិឡា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ ទទួលបន្ទុកឃុំបឹងណាយ បានបន្ថែមទៀតថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រតិបត្តិករ នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព ឯកភាពជាតិពេញលេញគ្របដណ្តប់ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានជួយសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជាពីគ្រោះភ័យជាលើកទី២ ដោយអនុលោមតាមអភិក្រមផ្ការីកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស មិនគិតថ្លៃ ដោយមិនប្រកាន់ពណ៌សម្បុរ បក្សនយោបាយ សាសនា និងមិនបែងចែកតំបន់ឡើយ ដែលឆ្លុះបញ្ចាំងពីគុណធម៌ដ៏ធំធេងរបស់សម្តេចតេជោជូនប្រជាជនកម្ពុជានៅទូទាំងប្រទេសផងដែរ។

លោកជំទាវ បានបន្តថ្លែងថា “មានតែគណបក្សប្រជានជនកម្ពុជាតែមួយគត់ ដែលជាទីពឹងដ៏ប្រសើរឧត្តុងឧត្តម” ហើយក្នុងនាមជាសមាជិកថ្មីត្រូវគោរពតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងបក្ស ហើយត្រូវមានភាពស្មោះត្រង់ និងមិនមានបក្សផ្សេងនៅក្នុងបេះដូងឡើយ។

លោកជំទាវ បានបញ្ជាក់បន្ថែមថា ជាសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវរៀបចំត្រៀមខ្លួនសម្រាប់ការបោះឆ្នោត ដោយត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានឯកសារអត្តសញ្ញាណប័ណ្ណ និងទៅបោះឆ្នោត ព្រមទាំងគៀរគរបងប្អួន និងក្រុមគ្រួសារបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

លោកជំទាវ ប្រធានគណៈអធិបតី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តរបស់តំណាងសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាដែរ ដែលបានគាំទ្របេក្ខភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្រ្តី នាពេលអនាគត។

ជាចុងបញ្ចប់ លោកជំទាវ តោ ពិឡា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ ទទួលបន្ទុកឃុំបឹងណាយ បានអំពាវនាវដល់សមាជិកអង្គពិធីទាំងមូល ឱ្យចូលរួមទប់ស្កាត់រាល់ល្បិចកលទុច្ចរិតរបស់ក្រុមប្រឆាំងក្រៅច្បាប់ទាំងក្នុង និងក្រៅប្រទេស ដែលបំផ្លើសពីការពិតនៅកម្ពុជា និងបានអំពាវនាវឱ្យសមាជិកគណបក្សប្រជាជនកម្ពុជា ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ សម្រាប់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងបានឧបត្ថម្ភថវិកាជូនសមាជិកថ្មី ១.៥២៧ ក្នុងមួយនាក់ៗ ថវិកា ២០.០០០រៀល។

បន្ទាប់មក លោកជំទាវ តោ ពិឡា បានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ និងសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា តាមខ្នងផ្ទះចំនួន១ភូមិ គឺភូមិវត្តចាស់ ៦០ក្រុមបក្ស ១៣៤ខ្នងផ្ទះ ១៥៣គ្រួសាបក្ស ក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម៕

អត្ថបទដែលជាប់ទាក់ទង