ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹង សែន សប្បាយរីករាយ និងសារទរ ចំពោះចំណដៃផ្លូវបេតុងថ្មី
ភ្នំពេញ៖ ប្រជាពលរដ្ឋនៅសង្កាត់ព្រៃតាហ៊ូ មានទឹកមុខសប្បាយរីករាយ និងសាទរ នៅពេលដែលឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញចុះត្រួតពិនិត្យផ្លូវបេតុងដែលទើបតែធ្វើរួច នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា រដ្ឋបាលខេត្ត ជាពិសេសរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់ពេលវេលានិងគ្រប់ទីកន្លែង។
ជាក់ស្ដែងផ្លូវបេតុងមួយខ្សែនេះ និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ច ជីវភាពរស់នៅប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរប្រចាំថ្ងៃ មានសុវត្ថិភាពក្នុងចរាចរណ៍ឆ្លងកាត់ ងាយស្រួលក្នុងការការដើរហាត់ប្រាណកម្សាន្ត ប្រកបរបរលក់ដូរ ចំណេញពេលវេលានិងថវិកា។
ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្តថា រដ្ឋបាលខេត្តនឹងខិតខំក្នុងការ កែលម្អ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាបន្តបន្ទាប់បន្ថែមទៀត ទៅតាមលទ្ធភាពដែលយើងមាន៕