**ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងហុងកុង ប្រទេសចិន**យន្តហោះចម្បាំងអ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសនៅភាគខាងត្បូងតំបន់កាហ្សា បានសម្លាប់មេដឹកនាំនយោបាយជាន់ខ្ពស់របស់ក្រុមហាម៉ាស**លោក ដូណាល់ ត្រាំ ប្រកាសថា យន្តការនានាដែលកំពុងដំណើរការដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត នៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្នុង «កម្រិតគ្រប់គ្រងមួយ»**បទវិភាគ៖តើជំនឿចិត្តរបស់ទុនបរទេសចំពោះទីផ្សារប្រើប្រាស់របស់ចិនមកពីណា?**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីរៀបចំគ្រឿងឥស្សរិយសជូនមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ**អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់សមាគមមិត្តដើម្បីមិត្ត បន្តគិតគូរថែមទៀតក្នុងការបង្កើនសមាជិកឱ្យបានច្រើន**ឯកឧត្តម វ៉ា ថន៖ ប្រទេសជាតិ មានការីកចំរើនប្រកបដោយកិត្យានុភាពរហូត មិនមែនប្រឹងប្រែងតែមួយជ្រុងពីរជ្រុងប៉ុណ្ណោះទេ គឺប្រឹងលើកស្ទួយគ្រប់វិស័យ ពិសេសវិស័យអប់រំ**លោក Li Qiangចូលរួមពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៥នៃវេទិកាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍរបស់ចិន ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ**លោក Wang Yi ជួបជាមួយក្រុមមិត្តភាពជប៉ុន-ចិន ដើម្បីបង្កើនទំនាក់ទំនង**អាជ្ញាធរសុខាភិបាល៖ ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លើសពី ៥មុឺននាក់**លោក Netanyahu និងលោក Rubio ជួបពិភាក្សាអំពីការដោះលែងចំណាប់ខ្មាំង និងការវាយលុកតំបន់ Gaza**យោធាអាមេរិកធ្វើការវាយប្រហារតាមអាកាសលើខេត្ត Saada របស់យេម៉ែន**វិមានក្រឹមឡាំង៖ ការចរចាបទឈប់បាញ់រុស្ស៊ី-អ៊ុយក្រែននៅតែស្ថិតក្នុងដំណាក់កាលដំបូង**កងទ័ពអ៊ីស្រាអែលបានសម្លាប់សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាសក្នុងការវាយប្រហារមន្ទីរពេទ្យនៅហ្គាហ្សា**នាយករដ្ឋមន្ត្រីកាណាដា អំពាវនាវឱ្យមានការបោះឆ្នោតនៅដើមខែមេសា**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូង ច្រានចោលការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី Han**សហរដ្ឋអាមេរិក និងអ៊ុយក្រែនបញ្ចប់កិច្ចចរចាប្រកបដោយផលិតភាព នៅទីក្រុងរីយ៉ាដ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើកុមារាអាយុ ៣ឆ្នាំ ៦ខែ**កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាដឹកជញ្ជូន បង្កើតការងារធ្វើ និងបង្កើនជីវភាពរបស់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកែប

លោក Zelensky បានពិភាក្សាអំពីភាពចលាចលរបស់រុស្ស៊ីជាមួយសម្ព័ន្ធមិត្ត


អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា លោកបានពិភាក្សាអំពីភាពចលាចលចុងសប្តាហ៍នៅក្នុងប្រទេសរុស្ស៊ី នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំសហរដ្ឋអាមេរិក កាណាដា និងប៉ូឡូញ កាលពីថ្ងៃអាទិត្យ ហើយថា ភាពទន់ខ្សោយ របស់មេដឹកនាំវិមានក្រឹមឡាំង លោក Vladimir Putin ត្រូវបានលាតត្រដាង។

ការហៅទូរស័ព្ទនេះបានកើតឡើងបន្ទាប់ពីការបះបោរដែលបរាជ័យជាវិសាមញ្ញដោយចៅហ្វាយនាយទាហានស៊ីឈ្នួលរុស្ស៊ីលោក Yevgeny Prigozhin កាលពីថ្ងៃសៅរ៍ដែលបានចោទជាសំណួរអំពីការកាន់អំណាចរបស់លោកពូទីន នៅពេលដែលអ៊ុយក្រែនដាក់សម្ពាធលើការវាយលុកនៅភាគខាងត្បូង និងខាងកើតរបស់ខ្លួន។

យើងបានពិភាក្សាអំពីដំណើរនៃអរិភាព និងដំណើរការដែលកើតឡើងនៅក្នុងប្រទេសរុស្ស៊ី។ ពិភពលោកត្រូវតែដាក់សម្ពាធលើប្រទេសរុស្ស៊ីរហូតដល់សណ្តាប់ធ្នាប់អន្តរជាតិត្រូវបានស្តារឡើងវិញ លោក Zelensky បានឲ្យដឹងបន្ទាប់ពីការហៅទូរស័ព្ទជាមួយលោកប្រធានាធិបតីអាមេរិក Joe Biden។

លោកបានបញ្ជាក់ថា លោក និងលោក Joe Biden ក៏បានពិភាក្សាផងដែរអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយនឹងការសង្កត់ធ្ងន់លើអាវុធរយៈចម្ងាយឆ្ងាយ ការសម្របសម្រួលនៅមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុង Vilnius នៅខែក្រោយ និងការត្រៀមរៀបចំសម្រាប់ កិច្ចប្រជុំកំពូលសន្តិភាពសកល ដែលគាត់បានផ្សព្វផ្សាយ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ព្រឹត្តិការណ៍កាលពីម្សិលមិញបានបង្ហាញពីភាពទន់ខ្សោយនៃរបបរបស់លោកពូទីន។

នៅក្នុងសេចក្តីថ្លែងការណ៍ស្រដៀងគ្នាមួយផ្សេងទៀត លោក Zelensky បានឲ្យដឹងថា លោកបានប្រាប់លោកនាយករដ្ឋមន្រ្តីកាណាដា Justin Trudeau នៅក្នុងការសន្ទនាតាមទូរស័ព្ទអំពី ស្ថានភាពគំរាមកំហែង នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដ៏ធំរបស់អ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ី។

លោក Zelensky បានព្រមានកាលពីដើមសប្តាហ៍នេះថា ប្រទេសរុស្ស៊ីកំពុងពិចារណាអនុវត្តសកម្មភាពនៃ អំពើភេរវកម្ម ពាក់ព័ន្ធនឹងការបញ្ចេញវិទ្យុសកម្មនៅឯរោងចក្រ ដែលជាការចោទប្រកាន់មួយដែលត្រូវបានបដិសេធដោយរុស្ស៊ី។

លោកបានឲ្យដឹងថា ដៃគូរបស់អ៊ុយក្រែនត្រូវតែបង្ហាញពីការឆ្លើយតបជាគោលការណ៍ ជាពិសេសនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុង Vilnius។

មេដឹកនាំ​អ៊ុយក្រែន​បាន​ធ្វើ​ការ​អត្ថាធិប្បាយ​ស្រដៀង​គ្នា​នេះ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​សន្ទនាតាមទូរស័ព្ទ​ជាមួយ​លោកប្រធានាធិបតី​ប៉ូឡូញ Andrzej Duda។

ប្រភព៖ Arab News

ប្រែសម្រួលដោយ៖ [ឡាយ លីហួ]

 

អត្ថបទដែលជាប់ទាក់ទង