**ប្រធានាធិបតីរុស្ស៉ី ថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន**ប្រតិភូវិនិយោគិនមកពីចិន និងសិង្ហបុរី ស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅកម្ពុជា**ឯកឧត្តម គួច ចំរើន៖ ដីធ្លី​ បានចុះបញ្ជី​ មានប័ណ្ណកម្មសិទ្ធ​ គឺមានសុវត្ថិភាព​ និងជាមូលធនរបស់កម្មសិទ្ធិករ**តុលាការរុស្ស៊ីកាត់ទោសទាហានស៊ីឈ្នួលបែលហ្ស៊ិក ឱ្យជាប់គុករយៈពេល៦ឆ្នាំ**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនឯកឧត្តមផ្ទាល់ ក្នុងករណីមានជំពាក់កម្ចីអនឡាញ**អភិបាលខេត្តកំពង់ចាម៖ គណនេយ្យភាពសង្គម ជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី**អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន ស្នើក្រសួងការងារ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការនៃកម្លាំងពលកម្ម**ក្រុមហ៊ុនរ៉ីបផលអាមេរិក កំពុងស្វែងរកកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់អាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា**អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យ៉ាង​ខ្លាំង​លើ​កំពង់ផែ Sanaa របស់​យេម៉ែន និងប្តេជ្ញា​សម្លាប់​មេដឹកនាំ​ក្រុម Houthi**ឯកឧត្តម ម៉ាង ស៊ីណេត ដាក់ចេញបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវបង្ការ និងបង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ ដោយមិនមានការលើលែងនោះទេ**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងចាប់ផ្តើមសវនាការត្រៀមលើកទី១ សម្រាប់ការកាត់ទោសចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol**ទិន្នផលឧស្សាហកម្មតម្លៃបន្ថែមរបស់ប្រទេសចិនបានព្យាករណ៍ថានឹងកើនឡើង ៥.៧ភាគរយនៅឆ្នាំ២០២៤**ចិន​ពង្រីក​ពន្ធ​ប្រឆាំង​ការ​បង្ខូច​ថ្លៃ​ទំនិញ​លើ​ការ​នាំ​ចូលសារធាតុ N-butanol ពី​តំបន់​តៃវ៉ាន់ ម៉ាឡេស៊ី និងអាមេរិក**អគ្គនាយកអន្តោប្រវេសន៍៖ សកម្មភាពជួញដូរគ្រឿងញៀន និងការនាំស្ត្រីខ្មែរទៅក្រៅប្រទេសខុសច្បាប់ កន្លងទៅយើងបានទប់ស្កាត់ និងបង្ក្រាបបានជាច្រើនករណី នៅតាមបណ្តាប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ និងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ**ចិន​បើក​ដំណើរការ​កប៉ាល់​វាយប្រហារ​តាម​ដងខ្លួន​ជំនាន់​ថ្មី**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសដាក់ឱ្យអនុវត្តឯកសារយុទ្ធសាស្ត្រសំខាន់ពីរ និងបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី**អភិបាលខេត្ត មីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងបណ្ដាខេត្តនានា នៃប្រទេសជប៉ុន ជាមួយកម្ពុជា**សហជីពនៅកម្ពុជា អបអរសាទរទិវាសន្តិភាព ដោយអះអាងថា ដោយសារសន្តិភាពពេញលេញ ទើបវិស័យការងារនៅកម្ពុជារីកចម្រើន ដែលបង្កើតឱកាសការងាររាប់លានកន្លែង**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញបើកការប្រកួតវាយកូនគោល «ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន» លើកទី៨ អបអរសាទរទិវាសន្តិភាពនៅកម្ពុជា

សម្ដេច មែន សំអន រំលឹកអំពីប្រវត្តិ សមិទ្ធផល និងស្នាដៃរបស់គណបក្សប្រជាជន ផ្ដើមចេញពីការរំដោះជាតិ បញ្ចប់សង្រ្គាម និងស្វែងរកសុខសន្តិភាពរហូតដល់ការកសាង និងអភិវឌ្ឍន៍ប្រទេស

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានគណៈចលនាមហាជននៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៃក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន។ ដោយមានការចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន រួមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ ៣,៦០០រូប នៅវិមាន៧មករា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ ដោយផ្តើមចេញពីការថ្លែងអំណរគុណចំពោះវត្តមានយ៉ាងកក់ក្ដៅរបស់សម្ដេចកត្តិសង្គហបណ្ឌិត ដែលបានអញ្ជើញជាអធិបតីក្នុងពិធីដ៏មានសារៈសំខាន់ ព្រមទាំងសម្ដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនិងស្នាដៃការងារនានារបស់ ក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដែលបានរួមចំណែកជាមួយគណបក្ស ចាប់តាំងពីពេលបង្កើតនៅឆ្នាំ២០១១ រហូតមកទល់ពេលនេះ។

ទន្ទឹមនេះ ឯកឧត្តម ហ៊ុន ម៉ានី បានរាយការណ៍ជូនគណៈអធិបតី និងអង្គពិធី ដោយគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់សុខុមាលភាព សម្រួលការលំបាក ដោះស្រាយបញ្ហាប្រឈម និងកែលម្អជីវភាពរស់នៅ។

សូមជម្រាបជូនថា ពិធីសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា នៃក្រុមការងាររួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា គឺរៀបចំឡើងស្របតាមស្មារតីរបស់មហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ ដោយសម្តេចបានលើកឡើងថា ថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សទាំងអស់ ត្រូវយកចិត្តទុកដាក់ ផ្សារភ្ជាប់ គិតគូរ ជួយដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូននៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជួយលើកកម្ពស់ជីវភាពពួកគាត់ ជាពិសេស បុគ្គលក្នុងវិស័យសេវាកម្សាន្ត ដោយត្រូវរៀបចំផ្តល់បណ្ណសមធម៌ជូនពួកគាត់ ដើម្បីទទួលបានសេវាថែទាំជំងឺដោយឥតគិតថ្លៃ។

ថ្លែងប្រសាសន៍ទៅកាន់ សមាជិក សមជិកា គណបក្សប្រជាជនកម្ពុជា បម្រើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា «ការជួបជុំនាពេលនេះ បានបង្ហាញពីកម្លាំងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងរាជធានីភ្នំពេញ ដែលបានចងក្រង ពង្រឹង ពង្រីក រចនាសម្ព័ន្ធសមាជិក សមាជិកា របស់ខ្លួនរហូតមានសមាជិកសរុបចំនួនជាង ១,២០០០នាក់»។

ទន្ទឹមនឹងការលើកឡើងខាងលើ សម្ដេចកិត្តិសង្គហបណ្ឌិត បានយកឱកាសនៃជំនួបនេះ រំលឹកអំពីប្រវត្តិ សមិទ្ធផល និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា ផ្ដើមចេញពីការរំដោះជាតិ បញ្ចប់សង្រ្គាម និងស្វែងរកសុខសន្តិភាពរហូតដល់ការកសាង និងអភិវឌ្ឍន៍ប្រទេស ពីមួយដំណាក់កាលទៅមួយដំណាក់កាល ជាពិសេសក្នុងដំណាក់កាលចុងក្រោយនៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ និងភាពជោគជ័យក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍ថ្នាក់តំបន់ និងអន្តរជាតិនានា។

សម្ដេចកិត្តិសង្គហបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមអំពីការដឹកនាំប្រកបដោយភាពឈ្លាសវៃ គិតគូរគ្រប់ជ្រុងជ្រោយ និងចក្ខុវិស័យច្បាស់លាស់របស់គណៈបក្សប្រជាជន ព្រមទាំងការយកចិត្តទុកដាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការឆ្លើយតបនឹងតម្រូវការចាំបាច់នានាក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

ជាចុងបញ្ចប់ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកទឹកចិត្តអោយសមាជិក សមាជិកាទាំងអស់ ត្រៀមខ្លួនចូលរួមបោះឆ្នោតនាពេលដ៏ខ្លីខាងមុខឱ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិ ឱ្យបានកាន់តែរីកចម្រើន ៕

អត្ថបទដែលជាប់ទាក់ទង