**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក បៃដិន នឹងប្រគល់ផែនទីបង្ហាញផ្លូវទៅឱ្យក្រុមរបស់លោក ដូណាល់ ត្រាំប្រធានាធិបតីជាប់ឆ្នោត ធ្វើកិច្ចការបន្តក្រោយសង្គ្រាមបិទបញ្ចប់នៅតំបន់ហ្កាហ្សា**TikTok គ្រោងបិទកម្មវិធីរបស់ខ្លួននៅថ្ងៃអាទិត្រសប្តាហ៍នេះនៅទូទាំងសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយប្រទេសអាមេនី**TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាមេរិកជាច្រើនសម្រុកទៅទាញយកនិងប្រើប្រាស់កម្មវិធីAPPរបស់ចិនឈ្មោះ RedNote**អតីតយុទ្ធជនចំនួន ១៤១គ្រួសារ គោរពថ្លែងអំណរគុណឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ ដែលបានរៀបចំតបណ្ដាញអគ្គិសនី ជូនប្រើប្រាស់នៅភូមិថ្មីលើដីសម្បទានសង្គមកិច្ច មរតកតេជោថ្លុកព្រីង ស្រុកសន្ទុក**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២

ឥទ្ធិពលថ្នាំញៀន ធ្វើឲ្យមនុស្សលែងស្គាល់បងប្អូន ឈានដល់កាប់សម្លាប់ប្អូនស្រីជីដូនមួយ និងក្មួយស្រីអាយុ៦ខែ ហើយរត់គេចខ្លួនបាត់

ភ្នំពេញ៖ បុរសម្នាក់ជាមនុស្សប្រើប្រាស់គ្រឿងញៀនធ្លាប់ជាប់ពន្ធនាគារ មិនរាងចាល ប្រដាប់ដោយកាំបិតបុ័ងតោកាប់ទៅលើប្អូនស្រីជីដូនមួយជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ រួចកាប់ក្មួយស្រីអាយុទើប៦ខែ ស្លាប់ទាំង២នាក់ម្តាយកូន ហើយរត់ឡើងភ្នំចូលព្រៃគេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ស្ត្រីរងគ្រោះឈ្មោះឈៀវ សុខគឿន អាយុ៣២ឆ្នាំ ជាស្ត្រីម៉េម៉ាយ និងកូនស្រីអាយុទើប៦ខែ រស់នៅក្នុងភូមិកើតហេតុ ។ ចំណែកជនដៃដល់ឈ្មោះ ឡាយ ទ្រី ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយ រស់នៅផ្ទះក្បែរគ្នា ។

តាមប្រភពបានឲ្យដឹងថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន ធ្លាប់ជាប់ពន្ធនាគារ មកវិញមិនរាងចាល បង្កបញ្ហាក្នុងគ្រួសារ ដោយសារញៀនថ្នាំដល់កម្រិត ហើយមុនកើតហេតុ ជនសង្ស័យមិនដឹងថាគុំខឹងជនរងគ្រោះពីពេលណាមកទេ ក្រេវក្រោធ ប្រដាប់ដោយបុ័ងតោកាប់លើជនរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ហើយចាប់យកកូនស្រីអាយុ៦ខែ ទៅកាប់ បណ្តាលឲ្យស្លាប់ រួចរត់ឡើងភ្នំគេចចូលព្រៃបាត់ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមស្វែងរកជនដៃដល់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង