**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ**អភិបាលរងរាជធានីភ្នំពេញ៖ កម្ពុជាតែងតែគិតគូពីសន្តិភាពជាសំខាន់ ខណៈអ្នកដែលនិយាយថា កម្ពុជាមិនបានគិតគូរពីសន្តិភាព គឺជាការគិតបែបគំនិតអវិជ្ជមាន**អភិបាលរងរាជធានីភ្នំពេញ៖ មហាព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ «ទិវាសន្ដិភាពនៅកម្ពុជា» រៀបចំឡើងដើម្បីរម្លឹកខួបទិវាសន្តិភាពនៅកម្ពុជា និងបង្ហាញពីការសាមគ្គី ស្មារតីកីឡា និងការគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជា**អភិបាលរងរាជធានីភ្នំពេញ៖ ដោយសារតែកម្ពុជាមានសុខសន្តិភាពពេញ ផ្ទៃប្រទេស ទើបមានឱកាសលេងកីឡា និងបង្កើតបានព្រឹត្តិការណ៍កីឡាផ្សេងៗ**ក្រសួងការបរទេសរុស្ស៊ី អះអាងថា កប៉ាល់ដឹកទំនិញឈ្មោះថា «Ursa Major» បានលិចនៅក្នុងសមុទ្ទមេឌីទែរ៉ាណេ**នាយឧត្តមសេនីយ៍ សៅ សុខា៖ ការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ បានទទួលពាក្យបណ្តឹងចំនួន៤០៦បណ្ដឹង ចាត់ការ២០៦បណ្តឹង នៅសល់២០០បណ្តឹង កំពុងបន្តចាត់ការតាមនីតិវិធី**កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ**ក្រសួងការងារ និងក្រុមហ៊ុន HONDA CARS HAKATA CO., LTD. ចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”**ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងនូវសំណូមពរមួយចំនួនដល់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីជួយដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា៖ ៥ឆ្នាំចុងក្រោយនេះ ខេត្តកំពង់ធំ ផលិតបានស្រូវក្នុងរង្វង់ពី ៦០-៧០ម៉ឺនតោនក្នុងមួយឆ្នាំ

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តកំពង់ធំផលិតបានស្រូវក្នុងរង្វង់ពី ៦០ ទៅ ៧០ម៉ឺនតោនក្នុងមួយឆ្នាំ ដែលអាចបំពេញតម្រូវការស្បៀងបានគ្រប់គ្រាន់ និងនៅសល់ស្រូវសម្រាប់នាំចេញប្រមាណ ៥០ម៉ឺនតោន

នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណប្រតិភូ ចុះធ្វើទស្សនកិច្ចប្រព័ន្ធបូមទឹកដើរដោយថាមពលព្រះអាទិត្យ ឬសូឡាមួយកន្លែង ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបង្កើតឡើងក្រោមថវិកាបដិភាគរបស់ប្រជាសហគមន៍ និងរបស់អង្គការដៃគូអភិវឌ្ឍន៍។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជួបសំណេះសំណាលជាមួយប្រជាសហគមន៍ប្រមាណជិត១០០នាក់ នៅភូមិអូរកន្ធរជើង សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ដែលពួកគាត់បានដាក់ទុនវិនិយោគក្នុងថវិកាបដិភាគបង្កើត និងគ្រប់គ្រងប្រព័ន្ធបូមទឹកដើរដោយថាមពលព្រះអាទិត្យ ជាជំនួយក្នុងការបូមទឹកសម្រាប់ស្រោចស្រពដីស្រែរបស់ពួកគាត់ និងជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលដើរដោយថាមពលប្រេងឥន្ទនៈមួយភាគធំ។

ខេត្តកំពង់ធំ មានផ្ទៃដីដាំដុះស្រូវសរុបចំនួន ២៥៣.៣០០ ហិកតា ដោយទទួលបានទិន្នផលជាមធ្យម ៤តោនក្នុងមួយហិកតា។ ចំណែកឡសម្ងួតស្រូវមានចំនួន ៣០ឡ ដែលមានសមត្ថភាពសម្ងួតស្រូវបាន៣ តោនក្នុងមួយម៉ោង។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តកំពង់ធំផលិតបានស្រូវក្នុងរង្វង់ពី ៦០ ទៅ ៧០ម៉ឺនតោនក្នុងមួយឆ្នាំ ដែលអាចបំពេញតម្រូវការស្បៀងបានគ្រប់គ្រាន់ និងនៅសល់ស្រូវសម្រាប់នាំចេញប្រមាណ ៥០ម៉ឺនតោន៕

អត្ថបទដែលជាប់ទាក់ទង