**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ហិង្សាដោយចេតនា**ក្រុមហ៊ុន រ៉ក មីនើ រ៉លឡជី ទទួលបានអាជ្ញាបណ្ណពីរដ្ឋក្នុងស្វែងរុករកធនធានរ៉ែលោហៈ នៅស្រកភ្នំស្រុក បង្កេីនឱកាសការងារដល់ពលរដ្ឋនៅមូលដ្ឋាន**សិស្សានុសិស្សមកពីសាលាបឋមសិក្សាចំនួន៨នៅលើដីកោះ និងតាមដងទន្លេក្នុងខេត្តកំពង់ឆ្នាំងជាង១០០០នាក់ទទួលបានកាបូប និងសម្ភារៈសិក្សាពីសប្បុរសជន**បទវិភាគ៖ការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យារវាងចិននិងអាមេរិក មិនមែនជាការប្រកួតប្រជែងបែបផលបូកសូន្យទេ គឺជាកាលានុវត្តភាពរវាងគ្នានិងគ្នា**នគរបាលឃាត់ខ្លួនក្មេងទំនើងមួយក្រុម ៩នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយបង្កហិង្សាដោយចេតនា នៅស្រុកសង្គមថ្មីខេត្តព្រះវិហារ**សម្តេច ម៉ែន សំអន អញ្ជើញប្រកាសប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក**រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីសូត្រមន្តចម្រើនព្រះបរិត្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការផ្តល់លិខិតឆ្លងដែន ប្រចាំខេត្តសៀមរាប**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ**ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធការចុះផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុកឈ្មោះ” Jee Phan Mai ” និងហ្វេសប៊ុកផេក” NFP News 24h “ ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៨ ខែធ្នូ**អាល្លឺម៉ង់ បង្កើន ការ នាំ ចូល សារធាតុអ៊ុយរ៉ាញ៉ូម ពី រុស្ស៊ី**លោក Zelensky ថា ប្រទេសលោកខាងលិចមួយចំនួនចាត់ទុកជនអន្តោប្រវេសន៍អ៊ុយក្រែន ជាពលកម្មថោក**មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េខាងត្បូង អំពាវនាវឱ្យមានការចាប់ខ្លួនមេបញ្ជាការអង្គរក្សរបស់ប្រធានាធិបតី Yoon Suk-yeol**ឯកឧត្តម កែវ រតនៈ៖ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ចនូវស្មារតី ៧ មករា តាមរយៈការគោរព និងដឹងគុណ ដល់ការលះបង់របស់អ្នកស្នេហាជាតិ ដែលបានបង្កើតសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន និងសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន**សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ យោធភូមិភាគទី២**ក្រុមហាម៉ាស់ចង់ឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន**រដ្ឋមន្ត្រីការបរទេសអាម៉េរិក នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងបារាំង ចំពេលដំបៅវិបត្តិនយោបាយនៅរដ្ឋធានីសេអ៊ូលកាន់តែគួរឱ្យព្រួយបារម្ភ**ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ**រដ្ឋមន្ត្រី​ការបរទេស​ស៊ីរី​ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កាតា អារ៉ាប់រួម និង​ហ្សកដានី ក្នុងសប្តាហ៍នេះ

ប្រជាពលរដ្ឋដែលមានផ្ទះបណ្ដែតទឹកក្នុងឃុំប្រាសាទ ស្រុកស្អាង ទទួលបានបង្គប់អនាម័យប្រើប្រាស់ដោយមិនគិតថ្លៃពីរដ្ឋបាលខេត្តកណ្ដាល

ភ្នំពេញ៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានចុះពិនិត្យការសាងសង់បង្គន់អនាម័យបណ្ដែតទឹក ជូនប្រជាពលរដ្ឋដែលមានខ្នងផ្ទះបណ្ដែទឹក ក្នុងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។

ក្នុងឱកាសចុះពិនិត្យនេះលោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ខេត្តកណ្ដាលទទួលបានជ័យលាភី ODF ដែលជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល កាលពីកន្លងទៅនេះ ហើយការសាងសង់បង្គន់អនាម័យបណ្ដែតទឹកនៅពេលនេះ គឺក្នុងគោលបំណងឱ្យប្រជាពលរដ្ឋដែលមានផ្ទះបណ្ដែតទឹកនៅក្នុងឃុំប្រាសាទ ស្រុកស្អាង ទាំងអស់ទទួលបានការប្រើប្រាស់បង្គន់អនាម័យបានគ្រប់គ្រាន់ ដោយបញ្ឈប់បាន ១០០% ក្នុងការបន្ទោបង់ពាសវាលពាក្យការនៅក្នុងទឹក ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន និងដើម្បីលើកកម្ពស់ការថែទាំ ការស្តារ ឬលើកកំពស់គុណភាពទឹក និងបរិស្ថាន។

លោកអភិបាលរងខេត្ត បន្ថែមថា តាមការពិនិត្យ និងសាវជ្រាវនៅក្នុងឃុំប្រាសាទ មានផ្ទះទឹកចំនួន ៨២ ផ្ទះទឹក ដែលមិនមានបង្គន់ប្រើប្រាស់គ្រប់គ្រាន់ ហើយផ្ទះទឹកមួយចំនួនទៀតនៅជាប់ច្រាំងដែលពួកគាត់មានផ្ទះនៅលើគោកស្រាប់ដែលមានបង្គន់ប្រើប្រាស់គ្រប់គ្រាន់។ ដូចនេះផ្ទះទឹកចំនួន ៨២ មានការប្រឈមខ្ពស់ក្នុងការបន្ទោបង់ពាសវាលពាសកាលនៅក្នុងទឹក ដែលតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល សហការជាមួយអង្គការវតធឺអេដ(WaterAid) ដើម្បីសាងសង់បង្គន់អនាម័យបណ្ដែតទឹកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅលើផ្ទះទឹកក្នុងភូមិសាស្ត្រឃុំប្រាសាទដោយមិនគិតថ្លៃ នាឱកាសនេះ។

លោកអភិបាលរងខេត្ត ក៏បានឱ្យដឹងដែរថា បង្គន់អនាម័យបណ្ដែតទឹក ដែលសាងសង់នេះដែរ មានចំនួន៤ប្រព័ន្ធ ដែលក្នុង០១ប្រព័ន្ធប្រើប្រាស់បានខ្នងផ្ទះចំនួន ១៦ទៅ១៨ ខ្នងផ្ទះ មានទំហំ (ទទឹង ៥.១៥m បណ្ដោយ ៦.៨m កំពស់បាត ១.២m កំពស់បន្ទប់ទឹក ២.៤m) ហើយទឹកកខ្វក់អាចចម្រុះបានបរិមាណ ១២ ម៉ែត្រគូបក្នុងមួយថ្ងៃ។ នៅពេលបង្គន់នេះសាងសង់រួចសហគមន៍នេះទីនេះជាអ្នកសំអាត និងថែទាំជាប្រចាំដើម្បីរក្សាអនាម័យជាប្រចាំផងដែរ៕

អត្ថបទដែលជាប់ទាក់ទង