**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម

ឯកឧត្តម ម៉ែន វិបុល អនុញ្ញាតឲ្យ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

ភ្នំពេញ៖ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូចូលជួបសម្តែងការគួសម និងពិភាក្សាការងារ​ នាសាលប្រជុំសាលាខេត្ត។

អញ្ជើញចូលរួមក្នុងជំនួបនេះមាន ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានសភាពាណិជ្ជកម្មខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាន៍ទៅកាន់ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជូនអំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្កានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន រួមមានវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង ក្នុងនោះក្រុមហ៊ុនជប៉ុនដែលបានបណ្តាក់ទុនវិនិយោគនៅក្នុងខេត្តស្វាយរៀង ដែលបានផ្តល់ការងារធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តយ៉ាងច្រើន ដែលជាកត្តាជម្រុញការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃកាន់តែល្អប្រសើ។

ទន្ទឹមនោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះជំនួយរបស់ជប៉ុន ជួយដល់វិស័យរដ្ឋនានាក្នុងខេត្ត ព្រមទាំងក្រុមហ៊ុនដែលបានមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីខេត្តស្វាយរៀងជាបន្តបន្ទាប់នាពេលកន្លងមក និងបន្តជួយទាក់ទាញឱ្យមានអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុននៅក្នុងខេត្តបន្ថែម។

ឯកឧត្តមអភិបាលខេត្ត អរគុណចំពោះឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់ពីស្ថានភាពទូទៅ អំពីសក្ដានុពល និងការអភិវឌ្ឍខេត្ត ការពង្រឹងចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងខេត្តស្វាយរៀង។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងនាមរដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះដៃគូវិយោគនានា លេីកិច្ចការការពារសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់អ្នកវិនិយោគជប៉ុនដែលកំពុងប្រតិបត្តិការក្នុងខេត្តស្វាយរៀងផងដែរ។

ឯកឧត្តម UENO Atsushi បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ដែលផ្តល់ឱកាសឱ្យគណៈប្រតិភូទូតជប៉ុនបានចូលជួបនិងពិភាក្សាការងារនៅថ្ងៃនេះ និងសូមកោតសរសើរចំពោះការរីកចម្រើនលើគ្រប់វិស័យដែលខេត្តស្វាយរៀងសម្រេចបាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងសូមសម្តែងការអបអរសាទរចំពោះដៃគូវិនិយោគនានារបស់ប្រទេសជប៉ុនដែលបានមកបណ្តាក់ទុនវិនិយោគនៅលើទឹកដីខេត្តស្វាយរៀង និងសូមគាំទ្រចំពោះមតិលើកឡើងសមិទ្ធធំៗជាច្រើនទៀត ដែលរដ្ឋបាលខេត្តសម្រេចបាន ៕

អត្ថបទដែលជាប់ទាក់ទង