ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន សម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ១ខ្នង ក្នុងសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង និងផ្លូវបេតុងប្រវែង ៧០០ម៉ែត្រ នៅស្រុកស្អាង
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ១ ខ្នង ក្នុងសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង នៅភូមិព្រៃទទឹង និងសម្ពោធផ្លូវបេតុងប្រវែង ៧០០ ម៉ែត្រ នៅភូមិបឹងខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។
នៅព្រឹកថ្ងៃដដែល ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញជួបគ្រួសារដែលជួបការលំបាកចំនួន ២៧ គ្រួសារ នៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ផងដែរ។