សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ននៅកម្ពុជាក្នុងវិទ្យាល័យជាស៊ីមកំពង់ថ្ម
ភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានសហការជាមួយមន្ទីរឣប់រំយុវជននិងកីឡាខេត្តកំពង់ធំ ឣនុសាខាស្រុកបារាយណ៍បានអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ ដល់ យុវជនកក្រក យុវជនកាយរិទ្ធជាតិកម្ពុជា និងសិស្ស សរុបចំនួន ១៦០នាក់ ស្រី ១០២នាក់ (ជាសិស្សថ្នាក់ទី១០ ទី១១)បានយល់ដឹង នូវប្រធានបទ ៖១.ស្ថានភាពទូទៅនៃគ្រោះ ថ្នាក់ ចរាចរណ៍ក្នុងខេត្តកំពង់ធំ សង្ខេបច្បាប់ចរាចរណ៍ចំណុចសំខាន់ៗពាក់ព័ន្ធនិងការប្រប្រាស់ទោចក្រយានយន្ត អនុក្រឹដ្ឋផាកពិន័យអន្តរការ សញ្ញាចរាចរណ៍ និងការប្រើប្រាស់ គន្លងផ្លូវ ២. វិធីពាក់មួកសុវត្ថិភាពប្រាំជំហានឱ្យបានត្រឹមត្រូវ ឣត្ថប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាព។
កម្មវិធីនេះស្ថិតក្រោមឣធិបតីភាព លោក កែវ ផល នាយកសាខា ក្រោយពីការផ្សព្វផ្សាយជារួមត្រូវបានបញ្ចប់ ក្រុមយុវជបែងចែកជា ៣ក្រុម ដែលដឹកនាំដោយ ក្រុមការងារ។
សាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំ សមាសភាពយុវជនចំរុះ ចុះអប់រំបន្ត និងចែកខិតប័ណ្ណ ដល់សិស្សនៅក្នុងបរិវេណសាលា ដែលមានឣ្នកចូលរួមសរុប ៤៣០នាក់ ស្រី២១៨នាក់ ហើយបានចែកខិតប័ណ្ណ សញ្ញាចរាចរណ៍ ៤៣០សន្លឹក បិទរូបភាពផ្ទាំងធំពាក់មួកសុវត្ថិភាព៤៣០សន្លឹកខិតប័ណ្ណ ពិការភាព ខ្ញុំអាចធ្វើបាន ៤៣០សន្លឹក និងសន្លឹកតូចដប់ ចំណុច ដើម្បីសុវត្ថិភាពចរាចរណ៍ ៤៣០សន្លឹក បិទស្ទិកគ័រចំណាំងផ្លាត ខ្ញុំគោរពសិទ្ធជនពិការ ដល់យុវសិស្សដែលបានចូលរួម និងជូនមួកសុវត្ថិភាពដល់ឣ្នកចូលរួមឆ្លើយសំណួរបានត្រឹមត្រូវដើម្បីយកមួកសុវត្ថិភាព សរុបចំនួន១៥មួកផងដែរ៕