ឯកឧត្តម ចែម វីឌ៉្យា ដឹកនាំគណៈប្រតិភូចូលរួម កិច្ចប្រជុំលើកទី៨ នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ នៅទីក្រុងហ្សការតា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា រដ្ឋលេខាធិការនៃក្រសួងការបរទេសកម្ពុជា និងជាឥស្សរជនជាន់ខ្ពស់នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ (HLTF-ACV) ចាប់ថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី៨ នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០២៥ នៅទីក្រុងហ្សការតា ប្រទេសឥណ្ឌូណេស៊ី ។
កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើសេចក្តីព្រាងនៃ ចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ដែលនឹងក្លាយជា សហគមន៍មួយដ៏រឹងមាំ ឈានមុខ មានភាពកលៀវក្លា ហើយប្រមូលផ្តុំលើប្រជាជន។
តំណាងពីប្រទេស ទីម័រខាងកើត ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៨ នៃក្រុមការងារជាន់ខ្ពស់ម្រាប់ ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ក្នុងឋាន:ជាអ្នកសង្កេតការណ៍ ៕