ឃាតខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧:៤០ នាទី ទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត តាកែវ និងមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម ឯក ឆេងហួត ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក ចុល ចេក ស្នងការរង បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តតាកែវ បានចុះបង្ក្រាបទីតាំងមួយកន្លែងនៅចំណុចភូមិថ្នល់បែក សង្កាត់រកាក្រៅក្រុងដូនកែវ ខេត្តតាកែវ ក៏បានធ្វើការឃាត់ខ្លួនជន សង្ស័យ១នាក់។
ជនសង្ស័យមានឈ្មោះ ហ៊ីង សុខហេង ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ (ជាអ្នកជួញដូរនឹងប្រើប្រាស់) ។
បន្ទាប់ពីធ្វើការឃាត់ខ្លួនបាន កម្លាំងជំនាញប្រឆាំងគ្រឿងញៀន ដករហូតវត្ថុតាង នៅនឹងខ្លួនជនសង្ស័យរួមមានម្សៅក្រាមពណ៌សថ្លា ១កញ្ចប់តូច ម៉ូតូចំនួន ១គ្រឿងម៉ាកហុង ដាvarid ពណ៌ក្រហមគ្មានផ្លាកលេខ ទូរសព្ទមួយគ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនមកស្នងការនគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ៕