**នាយករដ្ឋមន្ត្រី៖ ទោះរាជរដ្ឋាភិបាល មិនឆ្លើយឆ្លងតាមហ្វេសប៊ុក មិនមែនបានន័យថា រាជរដ្ឋាភិបាល មិនការពារបូរណភាពទឹកដីនោះទេ**រដ្ឋមន្រ្តីសុខាភិបាល៖ ក្នុងនាទីទទួលខុសត្រូវកាន់តែខ្ពស់ រយះពេលឆ្លើយតបសំដៅដំណោះស្រាយកិច្ចការប្រឈមកាន់តែខ្លី កាន់តែឆាប់ កាន់តែរហ័ស**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូតំណាងទីភ្នាក់ងារឧតុនិយមអន្តរជាតិបារាំង (MFI) ចុះពិនិត្យទីតាំងជាក់ស្តែងក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង**សម្តេចធិបតី៖ ការកាត់ទោស ស្រី ស៊ីណា ឲ្យជាប់គុក៣១ឆ្នាំ និងសងសំណង ២លានដុល្លារ ជាករណីទី១ នៅកម្ពុជា ហើយក៏ជាសារសំខាន់ កុំឱ្យមនុស្សប្រព្រឹត្តអំពើបែបនេះទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រឿងស្រឡាញ់ជាតិ អ្នកណាក៏ស្រាឡាញ់ដែរ តែធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់ជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើដល់និស្សិតកុំកំណាញ់ស្នាដៃរបស់ខ្លួន ដែលបានស្រាវជ្រាវ ត្រូវចែករំលែកជាចំណេះដឹងដល់និស្សិតជំនាន់ក្រោយ**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌

អាវុធហត្ថរាជធានីភ្នំពេញ៖ តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅទីណា?

ភ្នំពេញ៖ រាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានស្រាយបំភ្លឺជុំវិញដែលបានចោទសួរថា តើគ្រឿងញៀនដែលបង្ក្រាបបានហើយ យកទៅទីណា? នេះគឺជាសំណួរដែលបុគ្គលមួយចំនួនតែងសួរក្នុងន័យចង់ដឹង និងមួយចំនួនសួរក្នុងន័យដៀមដាមដល់សមត្ថកិច្ច ទាំងពុំមានការស្វែងយល់។

នៅពេលដែលសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន គឺត្រូវរាយការណ៍ជូនព្រះរាជអាជ្ញាស្តីពីចំនួនជនសង្ស័យ ដែលបានឃាត់ខ្លួននិងចំនួនវត្ថុតាងដែលបានដកហូត ដោយវត្ថុតាងទាំងអស់ គឺសុទ្ធតែមានកំណត់ហេតុ ទទួលស្គាល់ដោយជនសង្ស័យ និងបានវេចខ្ចប់នៅចំពោះមុខជនសង្ស័យហើយបិទកញ្ចប់នោះជិត មានហត្ថលេខាសមត្ថកិច្ច និងស្នាមមេដៃជនសង្ស័យលើមាត់កញ្ចប់ បន្ទាប់មកសមត្ថកិច្ចត្រូវកសាងសុំណុំរឿង បញ្ជូនជនសង្ស័យរួមនិងវត្ថុតាង ទៅកាន់អយ្យការអមសាលាដំបូង ឲ្យបានមុន៤៨ម៉ោង។

ពេលព្រះរាជអាជ្ញាសាកសួរជនសង្ស័យរួច នឹងធ្វើការចោទប្រកាន់ហើយបញ្ជូនទៅ ចៅក្រមស៊ើបសួរពិនិត្យនិង សម្រេចឃុំខ្លួនបណ្តោះអាសន្ន រីឯវត្ថុតាងមិនទាន់ត្រូវបានហែកកញ្ចប់ភ្លាមនោះទេ គឺត្រូវយកទៅរក្សាទុក ក្នុងឃ្លាំងសុវត្ថិភាព រងចាំរយៈពេលកន្លះខែទៅ១ខែទើបចៅក្រមស៉ើបសួរ ធ្វើលិខិតបង្គាប់ទៅពន្ធនាគារឲ្យនាំខ្លួនពិរុទ្ធជនឬជនសង្ស័យមកពីពន្ធនាគារ និងអញ្ជីញមន្ត្រីនគរបាលយុត្តិធម៌ម្ចាស់ករណី មកបើកកញ្ចប់គ្រឿងញៀននៅចំពោះមុខចៅក្រមជាមួយគ្នា ដើម្បីយកសំណាកមកវេចខ្ចប់នៅចំពោះមុខជនសង្ស័យ រួចបញ្ជូនទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើតេស្តរកភាពសុទ្ធនៃគ្រឿងញៀន សម្រាប់ដាក់ជូនលោកចៅក្រមជំនុំជម្រះ កាត់ទោសជនសង្ស័យ។

នៅថ្ងៃសវនាការជំនុំជម្រះចៅក្រមយកកំណត់ហេតុខាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មកអានឲ្យជនសង្ស័យស្តាប់ អំពីភាពសុទ្ធនៃគ្រឿងញៀនរបស់ជនសង្ស័យ នៅចំពោះមុខសមត្ថកិច្ចនិងចំពោះមុខជនសង្ស័យ ហើយជនសង្ស័យផ្តិតមេដៃទទួលស្គាល់ និង សមត្ថកិច្ចចុះហត្ថលេខាក្នុងសៀវភៅរបស់ក្រឡាបញ្ជី រួចទើបធ្វើការកំណត់ថ្ងៃ ឲ្យខាងពន្ធនាគារ នាំជនសង្ស័យមកស្តាប់ការប្រកាសសាលក្រមនិងកំណត់ទោសដែលពួកគាត់បានប្រព្រឹត្ត។

បន្ទាប់ពីជនសង្ស័យត្រូវបានចៅក្រម ជំនុំជម្រះ និងកំណត់ទោសចប់សព្វគ្រប់ នោះវត្ថុតាងគ្រឿងញៀនទាំងអស់ នឹងត្រូវបានយកទៅដុតបំផ្លាញចោល ដែលនៅរាជធានីភ្នំពេញ ច្រើនធ្វើការដុតបំផ្លាញ ក្នុងថ្ងៃ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជារៀងរាល់ឆ្នាំ។

ជាក់ស្តែង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ មានការប្រារព្ធពិធីដុតបំផ្លាញគ្រឿងញៀនជិត៦តោន នៅបរិវេណមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមការពារសន្តិសុខ ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង