ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ អញ្ជើញបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទី ភារកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជូនដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល របស់ស្នងការដ្ឋានខេត្តស្វាយរៀង
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុង ពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទី ភារកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជូនដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោក លោកស្រីនាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុកទាំង០៨ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំង២ និងសិក្ខាកាម សរុបចំនួន ២៤៥នាក់ ក្នុងនោះស្រី ៨៦នាក់ ៕