ឯកឧត្តម កើត រិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារតំណាងរាជរដ្ឋាភិបាលការពារសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ព្រមទាំងគណៈប្រតិភូពីក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ចប្រជុំបំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញ លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត នៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ វិមានចំការមន ៕