ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលជូនអ៊ំប្រុសម្នាក់ មានមេរោគក្នុងឈាម និងបូសជាច្រើននៅក្នុងថ្លើម
ភ្នំពេញ៖ អ៊ំប្រុស យាត ខុម អាយុ៦៧ ឆ្នាំ មានទីលំនៅភូមិកំពង់ព្នៅ ឃុំ ព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម គាត់ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពីគ្រូពេទ្យពិនិត្យឃើញថាគាត់មានសភាពធ្ងន់ធ្ងរខ្លាំង បញ្ជូនមកព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។
គាត់មានមេរោគក្នុងឈាម បូសជាច្រើននៅក្នុងថ្លើម និងអណ្ដើក បង្កដោយមេរោគកាចសាហាវម្យ៉ាង Melioidosis គួបផ្សំ មានជំងឺប្រចាំកាយទឹកនោមផ្អែមផងនោះ ធ្វើអោយជំងឺកាន់តែធ្ងន់ធ្ងរ ។
ក្រោយពីទទួលបានការព្យាបាល យ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យគ្រប់ជំនាញមក សភាពជំងឺរបស់គាត់បានធូរស្បើយច្រើន ដែលអាចឲ្យគ្រូពេទ្យអនុញ្ញាតឲ្យចេញទៅផ្ទះបានហើយ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។