**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី

ឯកឧត្តម គួច ចំរើន សង្ឃឹម និងជឿជាក់ថា បងប្អូនរបស់យើងទាំងអស់គ្នានឹងទៅចូលរួមបោះឆ្នោតគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយបុគ្គលិក និយោជិត កំពុងបម្រើការងារនៅសណ្ឋាគារ និងភោជនីយដ្ឋាន The Rich ក្នុងក្រុងព្រះសីហនុ សរុបចំនួន ៧២០នាក់ មានការចូលរួមពីអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ លោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង និងប្រធានមន្ទីរ អង្គភាពក្នុងខេត្ត។

ឯកឧត្តម គួច ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានបញ្ជាក់ថា កម្ពុជាដើលើផ្លូវត្រូវជ្រើសរើសប្រជាធិបតេយ្យ ដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន ដើម្បីធានានូវបរិយាកាសសង្គម ស្ថេរភាពនយោបាយ សុខសន្តិភាព ជំរុញដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ផ្តល់ឱកាសការងារ ទាក់ទាញការវិនិយោគ ការក៏សាងកែលម្អស្ថានភាពទូទៅមានដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធនានា ច្បាប់ បទដ្ឋានបច្ចេកទេស និងការដាក់ចេញនូវគោលនយោបាយផ្សេងៗឱ្យសង្គមជាតិកាន់តែល្អប្រសើរឡើង ទាក់ទងការកសាង និងអភិវឌ្ឍវាបានដើរទន្ទឹមគ្នា ដែលកម្ពុជាបានឆ្លងកាត់សម័យសង្គ្រាម នៅពេលដែលប្រទេសកម្ពុជាទទួលបានសន្តិភាព មានការអភិវឌ្ឍរីកចម្រើននូវផ្លូវថ្នល់ យើងមានឱកាសកសាងជាបន្តបន្ទាប់ ចាប់ពីផ្លូវដីហុយ មកជាផ្លូវកៅស៊ូ ផ្លូវបេតុង រហូតមានផ្លូវហាយវេ (ល្បឿនលឿន) ហើយសមិទ្ធផលទាំងអស់នេះ បានមកពីតម្លៃ នៃសន្តិភាពរបស់យើងទាំងអស់គ្នា យើងមានឱកាសអភិវឌ្ឍកសាងសង្គមជាតិរបស់យើង ក៏ដូចជាការអភិវឌ្ឍគ្រួសារកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ទន្ទឹមនោះខេត្តព្រះសីហនុ បានពង្រីកកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវល្បឿនលឿន នេះដោយសារតែកម្ពុជាមានសន្តិភាព ហើយផ្លែផ្កានៃសន្តិភាពយើងទទួលបានសមិទ្ធផលទាំងអស់នេះ ផ្តល់ឱកាសការងារជូនបងប្អូនដែលនៅទីនេះមកពីបណ្តាខេត្ត រាជធានី ហើយការអភិវឌ្ឍនៅខេត្តព្រះសីហនុ មិនត្រឹមផ្តល់អត្ថប្រយោជន៍ដល់អ្នកខេត្តព្រះសីហនុនោះទេ គឺផ្តល់ឱកាសឱ្យបងប្អូនរបស់យើងមកពីគ្រប់ខេត្ត ក្រុង ក្នុងនោះក៏មានទាំងជនបរទេសដែលមកធ្វើទេសចរណ៍ និងមកវិនិយោគនៅក្នុងខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានពាំនាំការសួរសុខទុក្ខ សេចក្តីនឹករលឹកពីសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ដែលបានគិតគូរពីសុខទុក្ខ និងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត មានដូចជា ហេដ្ឋារចនាសម្ព័នផ្លូវ លំហរឆ្នេរសមុទ្រ បន្ទប់ទឹកសាធារណ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងមានហេដ្ឋារចនាសម្ព័នជាច្រើនទៀតដែលកំពុងកើតមាននៅលើទឹកដី នៃខេត្តព្រះសីហនុ ទន្ទឹមនោះវាមានការទាក់ទងនឹងសកម្មភាពការរៀបចំការបោះឆ្នោតនីតិកាលទី៧ នាពេលខាងមុខនេះផងដែរ ប្រសិនបើមិនមានការដឹកនាំដ៏ត្រឹមត្រូវ និងឆ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាមិនមានសុខសន្តិ ភាពដូចសពថ្ងៃនេះទេ យើងដឹងហើយថា កម្ពុជាបានឆ្លងកាត់សង្គ្រាមរាំរ៉ៃអស់ជាច្រើទស្សវត្ត ធ្វើឱ្យប្រជាពលរដ្ឋរាប់លាននាក់បានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុង រយៈពេល ៣ឆ្នាំ ៨ខែ ដែលប្រជាពលរដ្ឋកម្ពុជានៅតែចងចាំ នូវសោដនាដកម្មនេះ ដូច្នេះមានតែគណបក្សប្រជាជនតែមួយគត់ ដែលបានជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ និងរកសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិមានការរីកលូតលាស់រហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តមប្រធានគណបក្សខេត្ត សង្ឃឹម និងជឿជាក់ថា បងប្អូនរបស់យើងទាំងអស់គ្នានឹងទៅចូលរួមបោះឆ្នោតគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត សម្រាប់នីតិកាលទី៧ ខាងមុខនេះ។

ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនបុគ្គលិក និយោជិតដែលបានចូលរួមសរុបចំនួន ៧២០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង