**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

លោកជំទាវ មិថុនា ភូថង៖ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងសិក្សាក្នុងការអភិវឌ្ឍនៅតំបន់ការពារធម្មជាតិ ឱ្យប្រែក្លាយជា តំបន់ប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាព្រឹកថ្ងៃសុក្រ ១៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញស្វាគមន៍ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច”។

លោកជំទាវអភិបាលខេត្ត បានជម្រាបជូនអង្គពិធីថា ខេត្តកោះកុង ជាខេត្តដែលមានសក្ដានុពលមួយនាទិសនិរតី ខេត្តកោះកុង គឺជាខេត្តមួយក្នុងចំណោមខេត្តជាប់សមុទ្រទាំងបួន និងស្ថិតនៅប៉ែកនីរតីបំផុតន ប្រទេសកម្ពុជា ហើយមានព្រំប្រទល់ខាងកើតជាប់នឹងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ខាងលិច និងខាងត្បូងជាប់នឹងឈូងសមុទ្រ និងប្រទេសថៃ និងខាងជើងជាប់ខេត្តពោធិ៍សាត់។ ខេត្តកោះកុង មានក្រុងចំនួន១ និងស្រុកចំនួន៦ ឃុំចំនួន២៦ និងសង្កាត់ចំនួន៣ ដែលបានបែងចែកជា ១១៩ភូមិ និងមានផ្ទៃដីសរុប ១០,០៤៥.៥៨គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុបប្រមាណជាង ១៤៧.៨៣១នាក់។ សម្រាប់ប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋម្នាក់ៗមានចំនួន ១.៧៤៦ដុល្លារ ក្នុងឆ្នាំ២០២២ ដែលមានការកើនឡើងប្រមាណ ៨១២% បើប្រៀបធៀបទៅចំណូលប្រចាំឆ្នាំ២០១៧ ដែលមានចំនួន ១.៤១៨ដុល្លារ និងអត្រាភាពក្រីក្រឆ្នាំ២០២១ មានចំនួន ៧៣%ថយចុះ ៦១៦% បើប្រៀបធៀបនឹងឆ្នាំ២០១៧ ដែលមានចំនួន ១៣,៤៦% ចំពោះទំហំសេដ្ឋកិច្ចខេត្តទាំងមូល មានចំនួនប្រមាណ ២៨២លានដុល្លារ ស្មើ ១,០៣% នៃសេដ្ឋកិច្ចជាតិ។

លោកជំទាវអភិបាលខេត្ត បានបន្តថា ខេត្តកោះកុងជាខេត្តដែលមានសម្បត្តិធម្មជាតិព្រៃឈើ ភ្នំ ដែលមិនអាចចូលទៅដល់ដ៏ធំ ល្វឹងល្វើយហ៊ុំព័ទ្ធដោយផ្នែកនៃជួរភ្នំក្រវាញ និងឧទ្យានជាតិដ៏ធំបំផុតរបស់កម្ពុជាគឺឧទ្យានជាតិ បទុមសាគរ និងក៏ជាផ្នែកមួយនៃឧទ្យានជាតិគិរីរម្យ និងជីវចម្រុះដ៏សំបូរបែប, ឆ្នេរសមុទ្រដ៏វែង ដែលមានប្រវែងសរុប ២១៥គីឡូម៉ែត្រ ស្មើនឹងជាង ៥០% នៃឆ្នេរសមុទ្រ របស់ប្រទេសកម្ពុជាទាំងមូល។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងសិក្សាក្នុងការអភិវឌ្ឍនៅតំបន់នេះ ឱ្យប្រែក្លាយជា តំបន់ប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ ជាពិសេសខេត្ត ក៏ជាតំបន់នាំចេញ និងនាំចូលទំនេញរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃផងដែរ។

ជាការពិតណាស់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់គិតគួរដល់ប្រជាពលរដ្ឋលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ដែលស្តែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់ប្រព័ន្ធសេដ្ឋកិច្ចដែលជាលទ្ធផល អត្រាប្រាក់ចំណូលប្រចាំឆ្នាំ របស់ប្រជាពលរដ្ឋម្នាក់ៗ នៅខេត្តកោះកុងមានការកើនឡើងជាលំដាប់ ដែលបានរួមចំណែកក្នុងការ កាត់បន្ថយអត្រាភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងន័យនេះលោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីទទួលបាននូវកំណើនសេដ្ឋកិច្ច មួយប្រកបដោយចីរភាព វាទាមទារឱ្យមាននូវប្រព័ន្ធហិរញ្ញវត្ថុមួយដ៏រឹងមាំ ដូច្នេះរាជរដ្ឋាភិបាលបាន ដាក់ចេញនូវ “យុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ ដែលនឹងត្រូវធ្វើបច្ចុប្បន្នភាពទៅ +ជា “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ឆ្នាំ២០២១-២០៣០ ជាយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុ រយៈពេលវែងរួមមាន វិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក្នុងនោះវិស័យបរធនបាលកិច្ច និងជាយុទ្ធសាស្ត្រជួយជំរុញកំណើនសេដ្ឋកិច្ច និងសង្គមនៅព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃនេះ ក្នុងនាមរដ្ឋបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង មានសេចក្តីសោមនស្សរីករាយ ដោយសារ តែនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានចុះមកផ្សព្វផ្សាយសិក្ខាសាលាពាក់ព័ន្ធនឹងវិស័យបរធន បាលកិច្ច តាមរយៈសិក្ខាសាលានេះ សិក្ខាកាម សាធារណជន នឹងមានការយល់ដឹងបន្ថែមអំពីវិស័យ បរធនបាលកិច្ច ជាវិស័យមួយថ្មី ដែលក្នុងនោះរួមមានវិធាន លក្ខខណ្ឌ និងនីតិវិធីក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្តទៅរបស់បរធនបាលកិច្ច ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះផងដែរ លោកជំទាវ មិថុនា ភូថង សូមលើកទឹកចិត្តដល់សាធារណជន ក៏ដូចជាសិក្ខាកាមទាំងអស់ ដែលមានវត្តមាននៅទីនេះជ្រាបថា ប្រតិបត្តិការបរធនបាលកិច្ច នឹងជំរុញការវិនិយោគនៅក្នុង ប្រទេសកម្ពុជា តាមរយៈការកសាងទំនុកចិត្តវិនិយោគិនឱ្យវិនិវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេស វិនិយោគិនពីបរទេសដែលពាក់ព័ន្ធនឹងការប្រគល់ទ្រព្យសម្បត្តិរបស់វិនិយោគិន ដែលជាបរធនបាល ទាយក ទៅឱ្យអ្នកដទៃដែលជាបរធនបាល ដើម្បីគ្រប់គ្រង ចាត់ចែង និងថែរក្សាបរធន ដើម្បីជា ប្រយោជន៍ដល់អត្ថគាហកៈ (អ្នកទទួលផល)។ ដូចនេះ ដើម្បីឱ្យមានអនុលោមភាពត្រឹមត្រូវតាមច្បាប់ បរធនបាលកិច្ច ត្រូវបង្កើត និងចុះបញ្ជីនៅនិយ័តករបរធនបាលកិច្ច និងត្រូវមានធាតុចូលសំខាន់ៗ ចំនួន ៣ រួមមាន៖
ទី១-បរធនបាលទាយកត្រូវស្នើសូមការអនុញ្ញាតបង្កើតបរធនបាលកិច្ចជាមុនពី ន.ប.ធ.
ទី២-បរធនបាលទាយក ត្រូវតែងតាំងបរធនបាលនៃបរធនបាលកិច្ច ដែលត្រូវតែជាបុគ្គល ទទួលបានអាជ្ញាបណ្ណពី ន.ប. ឆ. និង
ទី៣-ជាចុងក្រោយ បរធនបាលត្រូវដាក់ពាក្យស្នើសូមចុះបញ្ជីបរធនបាលកិច្ច ដើម្បីទទួលបាន ការអនុញ្ញាតពី ន.ប. ធ. ផងដែរ។

លោកជំទាវអភិបាលខេត្ត សង្ឃឹមថា សិក្ខាកាម និងសាធារណជនទាំង អស់ដែលមានវត្តមាននៅទីនេះ នឹងខិតខំទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេស លើវិស័យបរធនបាលកិច្ចមួយនេះ ដែលត្រូវបានមើលឃើញដោយអ្នកជំនាញការ និងវិនិយោគិន ជំនាញ ថាជាយន្តការមួយនេះអាចចូលរួមចំណែកអភិវឌ្ឍនៅខេត្តកោះកុង ក្នុងកម្រិតពាក់ព័ន្ធណាមួយ។ សារជាថ្មីម្ដងទៀត លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណដល់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច ថ្នាក់ដឹកនាំ និងអ្នកចូលរួមទាំងអស់ ដែលបានឆ្លៀតពេលដ៍មានតម្លៃចុះមកផ្សព្វផ្សាយ និងទទួលការផ្សព្វផ្សាយអំពី “ក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ច”ដ៏មានសារៈសំខាន់នេះ ៕

អត្ថបទដែលជាប់ទាក់ទង