ឯកឧត្តម វេង សាខុន អញ្ជើញបន្តចុះពិនិត្យសកម្មភាពត្រៀមរៀបចំយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ កក្កដា
ភ្នំពេញ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញបន្តចុះមកពិនិត្យសកម្មភាពត្រៀមរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅតាមឃុំគោលដៅរួមមាន៖ ឃុំក្រឡា, ឃុំវិហារធំ, ឃុំអំពិល, ឃុំរអាង, ឃុំទ្រាន, ឃុំកៀនជ្រៃ និងឃុំហាន់ជ័យ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី បានពិនិត្យ និងវាយតម្លៃជារួមឃើញថាសកម្មភាពត្រៀមរៀបចំក្បួនដង្ហែរយុទ្ធនាការ ឃោសនាសម្រាប់ថ្ងៃស្អែករបស់ឃុំទាំងប្រាំបីបានល្អ រួចរាល់ចប់សព្វគ្រប់ និងទាន់ ពេលវេលាដូចដែលបានគ្រោងទុក ៕