នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ច និងការងារកំណែទម្រង់កងរាជអាវុធហត្ថ ឆមាសទី១
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ច និងការងារកំណែទម្រង់កងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅឆមាសទី២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលផ្ទៃប្រទេស។ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ស្នងការ ស្នងការរង នាយការិល័យ វរអន្តរាគមន៍ អង្គភាព មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីខេត្ត និងសាលាទាំងពីរ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ ៕