**ពលរដ្ឋកូរ៉េខាងជើងជាង១០០នាក់ បាត់ខ្លួនពេលព្យាយាមរត់គេចពីប្រទេសឯកោមួយនេះ**អាល្លឺម៉ង់ ប្រកាសបិទស្ថានកុងស៊ុលអ៊ីរ៉ង់ទាំងបីនៅលើទឹកដីរបស់ខ្លួន បន្ទាប់ពីការប្រហារជីវិតសញ្ជាតិអាល្លឺម៉ង់-អ៊ីរ៉ង់ម្នាក់**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញសម្របសម្រួលផលវិវាទ រវាងលោកគ្រូនាយក និងអ្នកគ្រូកិច្ចសន្យា នៅសាលាបឋមសិក្សាដូននាគ**ឧត្តមសេនីយ៍ឯក អុី សុខឃី ចាត់ទុកការចូលរួមរបស់ភ្នាក់សន្ដិសុខឯកជន ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជារឿងសំខាន់ និងជំរុញឲ្យបន្ដកិច្ចសហការនេះ**ឯកឧត្តម ទេព អស្នារិទ្ធ៖ អ្នកសារព័ត៌មាន មានកាតព្វកិច្ចផ្តល់ព័ត៌មានពិត ត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារ ដើម្បីទទួលបានជំនឿទុកចិត្តបានពីសំណាក់សាធារណជន**ក្នុងខែតុលា ACU បានពិនិត្យ និងសម្រេចលើពាក្យបណ្តឹង ២៩បណ្តឹង និងមានមន្រ្តីជាង៤០០នាក់ បានប្រកាសទ្រព្យសម្បត្តិ និងបំណុល**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ បន្តបង្កើនការយកចិត្តទុកដាក់លើជំងឺមិនឆ្លង រួមទាំងជំងឺមហារីក ដើម្បីកាត់បន្ថយអត្រានៃអ្នកកើតជំងឺមហារីក**រដ្ឋមន្រ្តីទេសចរណ៍ ស្នើស្ថានទូតឥណ្ឌា ជួយផ្សព្វផ្សាយពីសភាពការពិត និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា នៅតាមបណ្តាញព័ត៌មានក្នុងប្រទេសឥណ្ឌា ដើម្បីទាក់ទាញភ្ញៀវទេសចរពីឥណ្ឌាបន្ថែមទៀត**រាជរដ្ឋាភិបាល សម្រេចបង្កើតក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន**ក្រុមប្រឹក្សាប្រតិបត្តិនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ កោតសរសើរចំពោះការរីកចម្រើន និងវឌ្ឍនភាពក្នុងវិស័យនានា នៅកម្ពុជា**សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំការបោះជំរំដ៏ធំប្រចាំឆ្នាំរយៈពេល៤ថ្ងៃ នៅខេត្តមណ្ឌលគិរី**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងយុត្តិធម៌ និងមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរអាឡឺម៉ង់ប្រចាំកម្ពុជា**ឯកឧត្ដម ហេង សួរ ដឹកនាំប្រតិភូក្រសួងការងារ ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ានបូកបី លើកទី១៣ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងប្រទេសសិង្ហបុរី**ន.គ.ស. បំភ្លឺការចុះផ្សាយនិងផ្សព្វផ្សាយលើបណ្តាញព័ត៌មាននិងបណ្តាញសង្គមរបស់ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ពាក់ព័ន្ធការទទួលរងពិន័យអន្តរការណ៍**រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកក្របខណ្ឌរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែវិច្ឆិកា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអំណោយជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី មានជីវភាពលំបាកខ្វះខាត នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្ដីពីរបាយការណ៍លទ្ធផលនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងអភិវឌ្ឍន៍ជនបទ**សិស្សនិទ្ទេស A ២០នាក់ពីថ្នាក់រៀនតែមួយ!**កម្ពុជាត្រូវការ និងស្វាគមន៍ដៃគូវិនិយោគលើវិស័យកសិកម្ម ដែលអាចនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ**នាយឧត្ដមសេនីយ៍ វង្ស ពិសេន កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងកងទ័ព កម្លាំងប៉ូលិស នៅក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី និងការរក្សាសុខសន្តិភាព

លោកជំទាវ មិថុនា ភូថង៖ ស្ត្រីត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចនៃសង្គមជាតិ

ភ្នំពេញ៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង នាព្រឹកថ្ងៃសុក្រ ១៣ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយអ្នកគ្រូពេទ្យ អ្នកគ្រូបង្រៀន និងថ្នាក់ដឹកនាំ សមាជិកាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង ។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះ ក្នុងនាម អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានកិត្តិយសគណៈកម្មាធិការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកោះកុង ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេកដោយបានជួបសំណេះសំណាល ជាមួយបងប្អូននារីជាអ្នកគ្រូពេទ្យ អ្នកគ្រូបង្រៀន និងអ្នកទទួលបន្ទុកកិច្ចការនារីឃុំ-សង្កាត់។

លោកជំទាវអភិបាលខេត្ត សូមស្វាគមន៍ប្រកបដោយមនោសញ្ចេតនាភាតរភាព ចំពោះវត្តមាន លោកជំទាវ លោកស្រី និងប្អូនៗនារីទាំងអស់ ដែលបានមកចូលរួមក្នុងពិធីនាពេលនេះ។ សូមជម្រាបបងប្អូនថា ពិធីសំណេះសំណាលនាពេលនេះគឺ ធ្វើឡើងដើម្បីបង្កើនភាពស្និទ្ធស្នាល និងសួរសុខទុក្ខគា្នទៅវិញទៅមកក្នុងមនោសញ្ចេតនាភាតរភាពជាបងប្អូន ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬឋានៈសង្គមឡើយ។

លោកជំទាវអភិបាលខេត្ត មានប្រសាសន៍ថា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើង មានការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ និងមានស្ថិរភាពនយោបាយ ព្រមទាំងមានសុខសន្តិភាពពេញលេញគួរឱ្យមោទកភាពបំផុត។ ដោយសារតែយើងមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលជាកាលានុវត្តដ៏ប្រពៃ សម្រាប់បងប្អូននារី ដើម្បីកសាងសង្គមគ្រួសារមួយដែលមានសុភមង្គល និងប្រកបដោយក្តីសប្បាយរីករាយ។

លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា ស្ត្រីត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចនៃសង្គមជាតិ។ ក្នុងគោលបំណងលើកស្ទួយនិងផ្ដល់ឱកាសដល់ស្រ្តី រាជរដ្ឋាភិបាលបានបង្កើតសំណាញ់សុវត្ថិ ភាពសង្គម ប្រកបដោយចីរភាព សំដៅធានាដល់ការបង្កើនកម្រិតជីវភាពរស់នៅរបស់បងប្អូនមន្ត្រីរាជការដែលកំពុងបម្រើការងារ ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយសុខដុមរមនាជាមួយក្រុមគ្រួសារ និងសហគមន៍ ដោយបានយកចិត្តទុកដាក់កែសម្រួលរបបគោលនយោបាយ ជូនចំពោះបងប្អូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ជាបន្តបន្ទាប់ ស្របតាមលទ្ធភាពនៃកំណើនសេដ្ឋកិច្ច និងបាន ដំណើរការបើកប្រាក់បៀវត្ស ប្រាក់ឧត្ថម្ភប្រចាំខែបានទៀងទាត់ និងទាន់ពេលវេលាតាមរយៈប្រព័ន្ធធនាគារ។

ជាមួយគ្នានេះដែរ លោកជំទាវអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលក៏បានលើកឡើង នូវគោលនយោបាយជាច្រើនដើម្បីលើកកម្ពស់ស្ថានភាពស្ត្រី ជាពិសេសគោលនយោបាយ លើកកម្ពស់សមភាពយេនឌ័រ ត្រូវបានថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានាយកចិត្តទុកដាក់ និងជំរុញយ៉ាងសកម្ម។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវអភិបាលខេត្ត សូមថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់ពី កម្លាំង កាយចិត្ត និងស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការងារសង្គមរបស់លោកជំទាវ លោកស្រី ជាពិសេស អ្នកគ្រូពេទ្យ នៅក្នុងបរិបទកូរីដ-១៩ ចាប់តាំងពីចុងឆ្នាំ២០១៩ដល់បច្ចុប្បន្ន មានការមមាញឹកយ៉ាងខ្លាំង ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ក៏ដូចជាអ្នកជំងឺទូទៅ និងផ្តល់សេវាសុខាភិបាល ដល់ស្ត្រីគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្តកោះកុង។ ទន្ទឹមនឹងនេះអ្នកគ្រូបង្រៀន ក៏បានរួមចំណែកក្នុង ការងារអប់រំ ណែនាំ ផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបណ្តុះបណ្តាល ដល់សិស្សានុសិស្ស ដែលជា ទំពាំងស្នងឬស្សី ដើម្បីធ្វើជាគ្រឹះរឹងមាំសម្រាប់អនាគត និងអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើន។ យើងពិតជាមានមោទនៈភាពណាស់ សម្រាប់បងប្អូននារីយើង និងសូមឱ្យបងប្អូននារីយើង ទាំងអស់គ្នា ត្រូវប្រកបដោយសុទិដ្ឋិនិយម បន្តនូវសេចក្តីក្លាហានដើម្បីអភិវឌ្ឍន៍ខ្លួនឯងកាន់តែរឹងមាំ និងល្អប្រសើរជាងនេះបន្ថែមទៀត។

សមិទ្ធផលក៏ធំធេងដូចបានរៀបរាប់ និងបញ្ជាក់ជូនខាងលើ រួមទាំងសុខសន្តិភាព និងភាព សុខដុមរមនា ដែលយើងទទួលបានមករហូតដល់សព្វថ្ងៃនេះ គឺពិតជាមិនអាចផ្តាច់បាននូវ វីរភាព នៃការរួមចំណែកដ៏ធំធេង ពីបងប្អូននារីយើងគ្រប់មជ្ឈដ្ឋាន ដែលបានខិតខំតស៊ូ ជំនះរាល់ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ និងប្រជាពលរដ្ឋយើងដោយពុំខ្លាចនឿយហត់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏មហាឡារិកនេះ លោកជំទាវអភិបាលខេត្ត សំណូមពរដល់បងប្អូននារីយើងទាំងអស់ ទោះបីបម្រើការងារក្នុងអង្គភាពណាក៏ដោយ សូមបន្តថែរក្សាស្នាដៃគំរូដ៏ល្អនេះដល់យុវជន យុវនារី ជំនាន់ក្រោយ និងត្រូវចេះថែរក្សាសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរតាមប្រពៃណីដ៏ល្អផូរផង់របស់ដូនតា
យើង និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន។លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ លោកជំទាវអភិបាលខេត្ត ក៏បានសំណូមពរ ដល់បងប្អូននារីទាំងអស់ ត្រូវជួយគ្រប់គ្រង និងជំរុញសមាជិកក្នុងគ្រួសាររបស់ខ្លួន និងបងប្អូននារីយើងនៅគ្រប់ទិសទី ដែលមានឈ្មោះក្នុងបញ្ជី បោះឆ្នោតត្រូវត្រៀមឯកសារសម្រាប់បោះឆ្នោត ត្រូវទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ៕

អត្ថបទដែលជាប់ទាក់ទង