អនុប្រធានគណបក្សប្រជាជនកម្ពុជាឃុំ អំពិលប្រាំដើម អញ្ជើញចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅស្រុកបវេល
បាត់ដំបង៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះ អនុប្រធានគណបក្សប្រជាជនកម្ពុជាចុះជួយឃុំអំពិលប្រាំដើម ដែលមាន អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល, លោកឧញ៉ា ហួត ឈឿន ,ឧកញ៉ា យិន ម៉ាន់ បានអញ្ជើញចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅស្រុកបវេល ក្រោមអធិបតីភាពឯកឧត្ដម សក់ សេដ្ឋា អនុប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកបវេល ។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ នឹងធ្វើឡើងចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៣។
ដោយឡែកសម្រាប់ថ្ងៃបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៨ចូលរួមប្រកួតប្រជែង ខណៈគណបក្សប្រជាជនកម្ពុជា ឈរនៅលេខរៀងទី១៨៕