ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំសមាជិកបក្សប្រជាជនប្រមាណជាង ២,៥០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ ក្នុងខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ក្រុមការងារណបក្សប្រជាជនចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជាង ២,៥០០០នាក់ ជួបជុំនៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ។
ពិធីនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ ឯកឧត្តម ស៊ាក ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្ត ប្រធាន-អនុប្រធាន សមាជិកសមាជិកា ក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់នៅទូទាំងខេត្តត្បូងឃ្មុំ។
តាមការគ្រោងទុកថ្ងៃដំបូង នៃការបើកយុទ្ធនាការហែក្បួន និងឃោសនាបោះឆ្នោត នឹងធ្វើឡើងទូទាំងខេត្តត្បូងឃ្មុំ ដោយសមាជិកសមាជិការគណបក្សប្រជាជនទាំងអស់ តាមមូលដ្ឋានរៀងៗខ្លួន ៕