ឯកឧត្តម ប្រាក់ សុខុន ដឹកនាំសមាជិក សមាជិការបក្សប្រជាជន ៣ពាន់នាក់ ហែក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅស្រុកស្អាង
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្អាង នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅស្រុកស្អាង ខេត្តកណ្តាល ។
ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្អាង បានដឹកនាំពិធីដង្ហែរក្បួនឃោសនានេះ ដោយធ្វើដំណើរចេញពីមុខវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកអំបិល ក្នុងឃុំស្រែអំបិល តាមបណ្តោយផ្លូវជាតិលេខ ២១ ទៅកាន់ឃុំកោះខែល ឃុំទឹកវិល ឃុំស្អាងភ្នំ និងឃុំក្រាំងយ៉ូវ រហូតដល់គោលដៅព្រំប្រទល់ស្រុកស្អាង និងក្រុងតាខ្មៅ រួចបត់ត្រឡប់ក្បួនសំដៅទៅកាន់ឃុំរបស់ខ្លួនវិញ។
ពីធីដង្ហែរក្បួនឃោសនានេះ មានអ្នកចូលរួមប្រមាណជា ៣០០០នាក់ ដែលក្នុងនោះ មានម៉ូតូ១០២០គ្រឿង រថយន្ត១៨គ្រឿង មីក្រូ១៥គ្រឿង តន្ត្រីសម័យ២វង់ និងឆៃយ៉ាំ ២វង់ ៕