អ្នកមីង ឆែ ភក្រ្តា រលាកខ្នែងពោះវៀនធ្ងន់ធ្ងរ ត្រូវបានវះកាត់ដោយជោគជ័យ ក្រោមការជួយឧបត្ថម្ភពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ
ភ្នំពេញ៖ អ្នកមីង ឆែ ភក្រ្តា អាយុ ៥៣ឆ្នាំ មានទីលំនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ មានអាការៈចុកពោះខ្លាំង និងក្តៅខ្លួន ដោយសាររលាកខ្នែងពោះវៀនធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកធ្វើការព្យាបាលវះកាត់ដោយជោគជ័យ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសម: ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។