ថ្ងៃទី១នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧នៅខេត្តបាត់ដំបងមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះបើកយុទ្ធនាការទ្រង់ទ្រាយធំ អត្ថបទ លោក ភី សុខ វិទ្យុជាតិកម្ពុជាចំការខេត្តបាត់ដំបង
ថ្ងៃបើកឆាកទី១នៃថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើតតាំងតំណាងរាស្រ្តនិតិកាលទី៧ឆ្នាំ២០២៣នេះ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះក្នុងចំណោម១៣គណបក្សដែលឈរឈ្មោះនៅក្នុងខេត្តបាត់ដំបង បានធ្វើសកម្មភាពទ្រង់ទ្រាយធំ ដែលមានសមាជិកចូលរួមរាប់ពាន់នាក់ ។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃទី១របស់គណបក្សប្រជាជនកម្ពុជាក្នុងខេត្តបាត់ដំបង បានធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងនៅបរិវេណរង្វង់មូលសួនវិមានឯករាជ្យ ស្ថិតនៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ក្នុងកម្មវិធីនេះសមាជិកសមាជិការគណបក្សទាំងអស់បានស្តាប់នូវប្រសាសន៍របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា តាមរយៈការ ឡាយផ្ទាល់ ដោយសម្តេចបានលើកឡើងនូវ ប្រវត្តិនិងស្នាដៃធំំៗជាប្រវត្តិសាស្រ្ត ជាច្រើនចាប់តាំងពីថ្ងៃ បង្កើតគណបក្សប្រជាជនកម្ពុជាក៏រហូតដល់បច្ចុប្បន្នក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជា ជនកម្ពុជានឹងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាដើម្បីដណ្តើមជោគជ័យជាបន្តទៀត ក្នុងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧នៃថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះបន្តទៀត ។
ក្នុងនោះដែរសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃនិង ជាតំណាងរាស្រ្ត មណ្ឌល ខេត្តបាត់ដំបងនៃគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ដោយយោង តាមបទ បញ្ជាច្បាប់ បទបញ្ជានិង និតិវិធីនៃការបោះឆ្នោតចាប់ពីពេលនេះរហូតដល់ថ្ងៃទី២១ខែកក្កដា២០២៣ ជារយៈពេលនៃយុទ្ធនាការបោះឆ្នោត ។សម្តេច សូមអំពាវនាវថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្ស និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដែលរៀបចំ ដោយគណបក្ស ប្រជាជនកម្ពុជា ក្នុងមណ្ឌលខេត្តបាត់ដំបងអោយបានកុះករ សកម្ម ផុលផុស និង ចូលរួមគោរព អនុវត្តន៍អោយ ត្រឹមត្រូវខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជានិង និតិវិធីក្រមសីលធម៌នៃការបោះឆ្នោតនិងការណែនាំរបស់គជប សំដៅរួមគ្នាធានាអោយការបោះឆ្នោតនេះ ប្រកបដោយសេរីត្រឹមត្រូវ យុត្តិធម៌និងមានសុវត្ថិភាព យ៉ាងល្អប្រសើរ ។
សម្តេច អំពាវនាវដល់អ្នកបោះឆ្នោតទាំងអស់ គឺអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅ បោះឆ្នោត អោយបានគ្រប់គ្នា និង សូមមេត្តាគូសសញ្ញាអោយបានត្រឹមត្រូវដើម្បីបោះឆ្នោត គាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៃសន្លឹកឆ្នោតនៅថ្ងៃទី២៣ ខែកក្កដានា ឆ្នាំ២០២៣នេះ ។
លោក សុខ ហ៊ីង ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបងបានមានប្រសាសន៍ អោយដឹងថាតាមកាលវិភាគនៅថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៣នេះជាថ្ងៃទី១នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនិតិកាលទី៧ ។ ថ្ងៃនេះក្នុងចំណោម១៣គណបក្ស ដែលចុះបញ្ជី ឈរឈ្មោះគឺមានតែគណបក្សប្រជាជនកម្ពុជា មួយប៉ុណ្ណោះ បានធ្វើការជួបជុំសមាជិករបស់ខ្លួ នទ្រង់ទ្រាយធំ នៅ កណ្តាលក្រុងបាត់ដំបង ដោយធ្វើការដង្ហែរ ក្បួនរថយន្តនិងម៉ូតូរាប់ពាន់ គ្រឿងជុំវិញក្រុង រួចបន្ត ដង្ហែរក្បួនឃោសនា ទៅតាមមូដ្ឋានឃុំស្រុក រៀងខ្លួន ដើម្បីធ្វើការ ឃោសនាបោះឆ្នោត។ លោកបញ្ជាក់ថាដោយឡែកគណបក្ស១២ផ្សេងទៀតពុំមានធ្វើសកម្មភាពទេនៅថ្ងៃទី១ នៃថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ តាមកាលវិភាគ គណបក្សផ្សេងទៀតនឹងធ្វើសកម្មភាព ទ្រង់ទ្រាយតូចៗនៅតាមមូលដ្ឋាននៅថ្ងៃទី២ រឺទី៣ បន្តបន្ទាប់ ។
លោកបញ្ជាក់ថានៅថ្ងៃទី១នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះពុំមានបាតុភាពអ្វីកើតឡើងនោះទេ គឺមានសភាពរលូនល្អប្រសើរ ដោយមានកម្លាំងសមត្ថកិច្ច បានឈរធ្វើសន្តិសុខ និង រៀបចំសណ្តាប់ធ្នាប់ តាមដងផ្លូវដែលគណបក្សនយោបាយធ្វើក្បួនដង្ហែរដើម្បីឃោសនាបោះឆ្នោត ។
លោកសុខ ហ៊ីង បញ្ជាក់ថាគណបក្សនយោបាយទាំងអស់អាចធ្វើសកម្មភាពជួបជុំសមាជិករ បស់ខ្លួនក្នុង ដង្ហែរក្បួនក្នុងទ្រង់ទ្រាយធំៗ បានបួនលើក ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត និងអាចធ្វើ សកម្មភាព ជួបជុំនិងដង្ហែរក្បួនឃោសនា ទ្រង់ទ្រាយតូចៗតាមមូលដ្ឋានរាល់ថ្ងៃបាន ។
សូមបញ្ជាក់ថាយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៧ឆ្នាំ២០២៣ ប្រព្រឹត្តិ ទៅចាប់ពីថ្ងៃទី០១ខែកក្កដា ដល់ ថ្ងៃទី២១ខែកក្កដា ត្រូវបិទបញ្ចប់ ។ នឹងធ្វើការបោះឆ្នោតនៅថ្ងៃទី ២៣ខែកក្កដាឆ្នាំ២០២៣ ។
ខេត្តបាត់ដំបងមានគណបក្សនយោបាយចំនួន១៣ ក្នុងចំណោម១៨ បានឈរឈ្មោះ មានគណបក្ស សំបុកឃុំ , សង្គមប្រជាធិបតេយ្យ ,ខ្មែរតែមួយ, សញ្ជាតិកម្ពុជា ,ខ្មែររួបរួមជាតិ, ស្រ្តីដើម្បីស្រ្តី ខ្មែរឈប់ក្ររ ,ហ្វ៊ុនស៊ិនប៉ិច ,ធម្មាធិបតេយ្យ ,ប្រជាធិបតេយ្យមូលដ្ឋាន, ឯកភាពជាតិខ្មែរ, ខ្មែរអភិរក្ស យុវជនកម្ពុជា និង គណបក្សប្រជាជនកម្ពុជា ៕