ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទីពីរ ដែលមានអ្នកចូលរួមប្រមាណជិត ៨ពាន់នាក់ នៅស្រុកឆ្លូង ខេត្តក្រចេះ
ភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ និងសហការី នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា និងក្រុមការងារគណបក្សស្រុកឆ្លូង ខេត្តក្រចេះ និងដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ថ្ងៃទីពីរនៅតាមឃុំទាំង៨ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ។
ពិធីនេះកីមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកឆ្លូង ឃុំទាំង៨ និងមន្ត្រីគណបបក្សមកពីបណ្តាឃុំទាំង៨ក្នុងស្រុកឆ្លូង សរុបមានអ្នកចូលរួមប្រមាណជិត ៨,០០០នាក់៕