**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រសួងមហាផ្ទៃបារាំង៖ មនុស្សចំនួន ៧១៩​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល​មានហិង្សា​មួយ​បានកើតឡើង នៅ​ក្នុងប្រទេស​បារាំង

ប៉ារីស៖ ក្រសួងមហាផ្ទៃបារាំងបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស ៧១៩នាក់ ត្រូវបានចាប់ខ្លួនពេញមួយយប់ ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ ក្នុងប្រទេសបារាំង ដែលជាយប់ទី៥ នៃអំពើហិង្សាទូទាំងប្រទេស ដែលបង្កឡើងដោយការបាញ់សម្លាប់យុវជនម្នាក់ ដោយមន្ត្រីប៉ូលិស។

យោង​តាម​ក្រសួងមហាផ្ទៃបារាំង មន្ត្រី​ប៉ូលិស និង​អាវុធហត្ថ​ចំនួន ៤៥​នាក់​បាន​រង​របួស ខណៈ​រថយន្ត​ចំនួន ៥៧៧ គ្រឿង និង​អគារ​ចំនួន ៧៤ ត្រូវ​បាន​ឆេះ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បានឲ្យដឹងថា យប់ថ្ងៃសៅរ៍គឺស្ងប់ស្ងាត់ ជាងយប់ថ្ងៃសុក្រ នៅពេលដែលមនុស្សចំនួន ១,៣១១ នាក់ត្រូវបានចាប់ខ្លួន និងរថយន្តចំនួន ១,៣៥០ គ្រឿងត្រូវបានដុតបំផ្លាញ។

លោក Gerald Darmanin បានឲ្យដឹងនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា កាលពីយប់ថ្ងៃសៅរ៍ កងកម្លាំងសន្តិសុខបារាំងប្រហែល ៤៥,០០០នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីប្រឈមមុខនឹងកុបកម្ម និងការលួចប្លន់ ដោយមានប្រហែល ៧,០០០ នាក់នៅទីក្រុងប៉ារីស និងជាយក្រុងរបស់ខ្លួន។

ក្រុមកុប្បកម្មក៏បានវាយប្រហារកាលពីយប់ថ្ងៃសៅរ៍ ផ្ទះរបស់អភិបាលក្រុង លោក Hay-les-Roses ដែលជាទីក្រុងមួយនៅជាយក្រុងប៉ារីស ភាគខាងត្បូង ដោយបានធ្វើឱ្យប្រពន្ធរបស់អភិបាលក្រុង និងកូនៗរបស់លោករងរបួស។

ថ្លែងទៅកាន់ប៉ុស្តិ៍ព័ត៌មានបារាំង BFMTV នៅរសៀលថ្ងៃអាទិត្យ មេប៉ូលិសក្រុងប៉ារីស លោក Laurent Nunez បានឲ្យដឹងថា កុប្បកម្មឆ្លងផ្លូវ ដោយវាយប្រហារផ្ទះរបស់អភិបាលក្រុង ហើយមន្ត្រីប៉ូលីសជំនាញនឹងធ្វើការស៊ើបអង្កេត និងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីចាប់ជនល្មើស។

លោក Laurent Nunez បានធានាថា ប៉ូលីសនឹងនៅតែផ្តោតការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តយ៉ាងខ្លាំង នៅចំពោះមុខអំពើហឹង្សាក្នុងទីក្រុង ជាមួយនឹងមន្រ្តីប៉ូលីសចំនួន ៧,០០០នាក់ម្តងទៀត នឹងត្រូវដាក់ពង្រាយនៅក្នុងតំបន់ដ៏ធំនៃទីក្រុងប៉ារីស នៅយប់ថ្ងៃអាទិត្យ។

ប្រធានាធិបតី​បារាំង លោកEmmanuel Macron នឹង​ធ្វើ​សវនកម្ម​នៅ​ម៉ោង ៦:៣០ យប់។ ម៉ោងក្នុងស្រុកកាលពីថ្ងៃអាទិត្យជាមួយនាយករដ្ឋមន្ត្រីបារាំង លោក Elisabeth Borne រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin និងរដ្ឋមន្ត្រីយុត្តិធម៌បារាំង លោក Eric Dupond-Moretti។

កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ប៉ូលិស​បារាំង​បាន​បើក​ការ​បាញ់​ប្រហារ និង​សម្លាប់​ក្មេង​ជំទង់​អាយុ ១៧ ឆ្នាំ ខណៈ​ដែល​អ្នក​ក្រោយ​មិន​ព្រម​ធ្វើ​តាម​ដើម្បី​ទាញ​ពីលើ​រថយន្ត​របស់​លោក។

មន្ត្រីប៉ូលីសដែលបានបាញ់កាំភ្លើង ក្រោយមកបានប្រាប់អ្នកស៊ើបអង្កេតថា លោកបានធ្វើសកម្មភាពព្រោះខ្លាចរថយន្តបង្កគ្រោះថ្នាក់ដល់អាយុជីវិត។

ការបាញ់ប្រហារកាលពីថ្ងៃអង្គារសប្តាហ៍មុនបានបង្កឱ្យមានការតវ៉ាដ៏ហឹង្សា និងកុប្បកម្មនៅទូទាំងប្រទេសបារាំង ដែលនាំឱ្យប៉ូលិសចាប់ខ្លួនមនុស្សរាប់ពាន់នាក់នៅក្នុងទីក្រុងធំៗរបស់ប្រទេសបារាំង។

ប្រភព៖ Xinhua

ប្រែសម្រួលដោយ៖ [ឡាយ លីហួ]

 

អត្ថបទដែលជាប់ទាក់ទង