ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់ ព្រះតេជគុណព្រះនាម ភឿន ណារីន មានជំងឺសើរស្បែករុំារ៉ៃ
ព្រះតេជគុណព្រះនាម ភឿន ណារីន ព្រះជន្ម ១៦ព្រះវស្សា មានបញ្ហាស្បែករបកឡើងក្រហម និងរមាស់ខ្លាំងបែបនេះតាំងពីពេលដែលប្រសូត្របាន ៣ថ្ងៃមកម៉្លេះ ។
ក្រោយពីការ ពិនិត្យ និងវាយតម្លៃរួចមកឃើញថា នេះជាប្រភេទ ជំងឺសើរស្បែករុំារ៉ៃម្យ៉ាង ហៅថា Erythrodermic Psoriasis ដែលតម្រូវឲ្យធ្វើការព្យាបាលតាមដានជាមួយគ្រូពេទ្យឯកទេសសើរស្បែកជាប្រចាំ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។