ឯកឧត្ដម សក់ សេដ្ឋា ចូលរួមពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា បក្សប្រជាជនកម្ពុជា នៅស្រុកបវេល ក្រោមអធិបតីភាពសម្ដេច ស ខេង
ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា អនុប្រធានក្រុមការងារគណបក្ស ចុះជួយខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្សប្រជាជន ចុះជួយស្រុកបវេល នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញចូមរួមពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅស្រុកបវេល ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្រ្ដមណ្ឌលខេត្តបាត់ដំបង ។