អាជ្ញាធរជាតិអប្សរា សហការជាមួយវិស័យឯកជន បន្តដាំស្មៅ និងកូនឈើនៅបរិវេណមុខប្រាសាទអង្គរវត្ត
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា បានបន្តសហការជាមួយក្រុមហ៊ុនMinebea (Cambodia) Co., Ltd. និងសាលាអន្តរជាតិ WESTGATE ខេត្តសៀមរាប ដាំកូនឈើចម្រុះចំនួន១,២០០ដើម និងស្មៅចំនួន៧០០ម៉ែត្រការ៉េ នៅបរិវេណខាងជើងឆៀងខាងលិចប្រាសាទអង្គរវត្ត(អតីតផ្សារយាងធំ)។
ការដាំស្មៅនេះបានធ្វើឡើងនៅថ្ងៃទី០១-០២ ខែកក្កដា ឆ្នាំ២០២៣ ក្នុងយុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក៕