រថយន្ត ១៨គ្រឿង ចេញលាងសំអាតតាមដងផ្លូវ ក្រោយរងនូវទឹកភ្លៀងធ្លាក់ខ្លាំងកំពស់ ១៥៣មម កាលពីម្សិលមិញ
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា រថយន្តចំនួន ១៨គ្រឿង បានចេញលាងសំអាតតាមដងផ្លូវ ក្រោយរងនូវទឹកភ្លៀងធ្លាក់ខ្លាំងកំពស់ ១៥៣មម កាលពីម្សិលមិញ ។
សូមរំលឹកថា ទឹកភ្លៀងធ្លាក់ខ្លាំងនៅល្ងាចថ្ងៃទី៣ កក្កដា ម្សិលមិញ មានកំពស់រហូតដល់ ១៥៣មម (វាស់នៅស្ថានីយ៍បឹងត្របែក) ដែលជាកំពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលអោយទឹកលិចលង់នៅតំបន់មួយចំនួននៅខណ្ឌចំនួន ៥នៅតំបន់កណ្តាលក្រុង ខណ្ឌសែនសុខ មានជ័យ ច្បារអំពៅ ពោធិ៍សែនជ័យ ។
ជាមួយនឹងប្រសិទ្ឋិភាពនៃកំណើន ៣ដង នៃការបូមទឹកថ្មីនៃស្ថានីយ៍បូមទឹកទាំង ១៤កន្លែង ព្រមទាំងការខិតខំប្រឹងប្រែងរបស់បុគ្គលឹក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង ១៤ ទឹកបាននិងកំពុងស្រកយ៉ាងលឿន ។
សូមបងប្អូនមេត្តាយោគយល់អធ្យាស្រ័យ និងចូលរួមក្នុងកាយសំរាមស្ទះទឹកនៅមុខចម្រ៉ឹងអណ្តូងលូស្ថិតនៅមុខលំនៅដ្ឋានរៀងៗខ្លួន ៕