**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល

រដ្ឋមន្ត្រីការងារ៖ កម្ពុជានៅតែបន្តកិច្ចសហការជាមួយមជ្ឈមណ្ឌល ACILS ដើម្បីបន្តវឌ្ឍនភាពវិស័យការងារ លើកកម្ពស់កម្មករនិយោជិត ជំរុញការនាំចេញ

ភ្នំពេញ៖ កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីបន្តវឌ្ឍនភាពវិស័យការងារ លើកកម្ពស់កម្មករនិយោជិត និងជំរុញការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារធ្វើដំណើរទៅកាន់បរទេស ហើយក៏សូមស្នើដល់ដៃគូនានាជួយផ្សព្វផ្សាយពីវឌ្ឍនភាព ពីលក្ខខណ្ឌការងារសមរម្យនៅកម្ពុជា ដើម្បីរួមចំណែកជំរុញកំណើននៃការបញ្ជាទិញ និងការនាំចេញ។

ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក វីល្លៀម ខន់គ្លីន (William Conklin) នាយកកម្មវិធីប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

គួរជម្រាបថា មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ហៅកាត់ ACILS មានបេសកកម្មផ្ដោតសំខាន់ទៅលើការរស់នៅសមរម្យរបស់កម្មករនិយោជិត អនុវត្តសិទ្ធិការងារជាមូលដ្ឋាន និងសម្រឹតសម្រាំងលក្ខខណ្ឌការងារ និងគោលនយោបាយសាធារណៈដែលមានឥទ្ធិពលទៅលើនិយោជិត។ ACILSជាអង្គការឯករាជ្យមួយមិនចំណុះរដ្ឋាភិបាលសហរដ្ឋអាម៉េរិកនោះឡើយ។

ក្នុងជំនួបនោះ ភាគីទាំងពីរបានលើកឡើងពីវឌ្ឍនភាពវិស័យការងារ ការលើកកម្ពស់សុខភាពនិងសុវត្ថិភាពកម្មករនិយោជិត និងការជំរុញការនាំចេញផលិតផលវាយនភណ្ឌទៅកាន់ទីផ្សារបរទេស ពិសេសសហរដ្ឋអាមេរិក និងអឺរ៉ុប។ ភាគីទាំងពីរបានកត់សម្គាល់ថា កម្ពុជាជាប្រទេសមួយដែលផ្ដល់សច្ចាប័នច្រើនជាងគេសម្រាប់អនុសញ្ញារបស់អង្គការ ILO ហើយមានតែប្រទេសកម្ពុជាទេដែលមាននាយករដ្ឋមន្ត្រីចុះជួបជាមួយកម្មករ/កម្មការិនីផ្ទាល់ និងបានដោះស្រាយបញ្ហាយ៉ាងច្រើនជូនពួកគាត់។

ដោយមើលឃើញពីវឌ្ឍនភាពបែបនេះហើយ ទើបលោក វីល្លៀម ខន់គ្លីន មានបំណងស្នើសុំបន្តអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយហេតុថា អនុស្សរណៈដែលកំពុងសហការអនុវត្តបច្ចុប្បន្ននេះនឹងត្រូវផុតសុពលភាពនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះហើយ។

ត្រង់ចំណុចនេះសូមរំឭកថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌល ACILS បានចុះអនុស្សរណៈយោគយល់គ្នាចំនួន២លើកមកហើយ ដោយលើកទី១ ចុះហត្ថលេខានៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ដែលមានសុពលភាពរហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ (សុពលភាព៣ឆ្នាំ) និងលើកទី២ ចុះហត្ថលេខានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ដែលមានសុពលភាពរហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ (សុពលភាព២ឆ្នាំ)។ អនុស្សរណៈលើកទី២នេះ ត្រូវបានបងើ្កតឡើងក្នុងគោលបំណងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងក្រសួងការងារ និងមជ្ឈមណ្ឌល ACILS ដើម្បីចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ ទៅតាមតម្រូវការជាក់ស្តែងរបស់ក្រសួង។

លោក វីល្លៀម ខន់គ្លីន បញ្ជាក់ទៀតថា ប្រសិនបើអនុស្សរណៈយោគយល់គ្នាថ្មីត្រូវបានបន្តមែននោះ លោកក៏ចង់ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ពិសេសលើការលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារដល់កម្មករនិយោជិត សុវត្ថិភាពចរាចរណ៍របស់កម្មករនិយោជិត ប្រាក់ឈ្នួលអប្បរមា របបសន្តិសុខសង្គម កិច្ចគាំពារមាតុភាព ការលុបបំបាត់អំពើហិង្សា និងការបៀតបៀនផ្លូវភេទនៅកន្លែងការងារ និងការប្រែប្រួលអាកាសធាតុ ជាដើម។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានឆ្លើយតបវិញថា ចំណុចដែលបានលើកឡើងខាងលើនេះ គឺដូចទៅនឹងគោលបំណង និងការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ខណៈគោលនយោបាយជាច្រើនក្នុងវិស័យការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ របបសន្តិសុខសង្គម និងការដោះស្រាយបញ្ហាជាច្រើន គឺត្រូវបានអនុវត្ត និងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា បន្ទាប់ពីមានការរៀបចំរាជរដ្ឋាភិបាលអាណត្តិទី៧ ហើយនោះ ក្រសួងការងារនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌល ACILS និងដៃគូនានាផ្សេងទៀត ដើម្បីអនុវត្តគោលនយោបាយដែលបានដាក់ចេញ ដូចអ្វីដែលបានលើកឡើងខាងលើ។

មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង ក៏បានថ្លែងកោតសរសើរចំពោះមជ្ឈមណ្ឌល ACILS ដែលជួយផ្សព្វផ្សាយពីវឌ្ឍនភាពវិស័យការងារ ពីការលើកកម្ពស់កម្មករនិយោជិត លក្ខខណ្ឌការងារសមរម្យនៅកម្ពុជា រួមចំណែកជំរុញការបញ្ជាទិញផលិតផលវាយនភណ្ឌពីប្រទេសកម្ពុជា ខណៈការបញ្ជាទិញផលិតផលទៅកាន់សហរដ្ឋអាមេរិក ឃើញថាមានការកើនជាងឆ្នាំមុនៗ៕

អត្ថបទដែលជាប់ទាក់ទង