ឯកឧត្តម ជិន ម៉ាលីន ធ្វើការណែនាំដល់បេក្ខជន បេក្ខនារី ទាំង ១០រូប ដើម្បីត្រៀមក្នុងការបង្ហាញសមត្ថភាពវគ្គផ្តាច់ព្រ័ត្រ
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងគណៈកម្មការរៀបចំកម្មវិធីវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ បានធ្វើការណែនាំដល់បេក្ខជន បេក្ខនារី ទាំង១០ រូប ដើម្បីត្រៀមក្នុងការបង្ហាញសមត្ថភាពវគ្គផ្តាច់ព្រ័ត្រ ដូចខាងក្រោម៖
១-ណែនាំរបៀបរបបការប្រកួតវគ្គផ្តាច់ព្រ័ត្រ
២-ផ្តល់អនុសាសន៍ និងតាក់តិច បច្ចេកទេស សម្រាប់បេក្ខជន បេក្ខនារី ក្នុងការបង្ហាញសមត្ថភាពលើវេទិកា
៣-ធ្វើការថតស្ប៉តវីដេអូ ប្រូម៉ូតកម្មវិធី និងបេក្ខជន បេក្ខនារី ដើម្បីធ្វើការផ្សព្វផ្សាយមុនការប្រកួត និងដើម្បីទទួលការបោះឆ្នោតគាំទ្រពីសាធារណជន។
សូមរង់ចាំទស្សនា និងផ្តល់ការគាំទ្រដល់បេក្ខជន បេក្ខនារី ដែលពេញចិត្ត ក្នុងកម្មវិធីវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌ វគ្គផ្តាច់ព្រ័ត្រ តាមរយៈការ Like, Share និង Comment លើគេហទំព័រហ្វេសប៊ុកក្រសួងយុត្តិធម៌ ៕