សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបថតមួយសន្លឹក មិនធ្លាប់បានឃើញ ដែលកូនស្រីរដ្ឋមន្ត្រីវប្បធម៌ ដេញថ្លៃបាននៅបារាំង យកមកប្រគល់ជូនសម្ដេច នៅ ថ្ងៃរៀបការ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរលើបណ្ដាញសង្គមតេឡេក្រាម នារសៀលថ្ងៃទី៤ កក្កដានេះ ក្នុងន័យដើមទាំងស្រុងថា «ព្រឹកមិញខ្ញុំបានទៅចូលរួមរៀបការកូនស្រីលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ដែលនៅទីនោះខ្ញុំបានទទួលរូបថតមួយ
សន្លឹកដែលខ្ញុំមិនដែលបានឃើញ។
រូបថតនេះត្រូវបានថតដោយអ្នកយក ព័ត៌មានបរទេសថតថ្ងៃ២៤ ឧសភា ១៩៩៣ ពេលដែលខ្ញុំនិងភរិយាទៅបោះឆ្នោត នៅរួមខេត្តកំពង់ចាមដែលកាលពេលនោះការ
បោះឆ្នោតរៀបចំដោយអ៊ុនតាក់។
រូបថតនេះត្រូវបានដាក់ដេញថ្លៃ នៅប្រទេសបារាំងដែលក្មួយស្រីឆេង និព័ន្ធកូនស្រីលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ដេញថ្លៃបាននិងយកមកប្រគល់ឲ្យខ្ញុំនៅ
ថ្ងៃរៀបការរបស់នាង។
ខ្ញុំនិងភរិយាសូមអរគុណក្មួយស្រី ឆេង និព័ន្ធ និងស្វាមីដែលបានខិតខំចំណាយកម្លាំងនិងថវិកាដេញថ្លៃទិញ យករូបថតដ៍កម្រនេះប្រគល់ឲ្យខ្ញុំ។
បើគិតពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៣ មានរយៈពេល៣០ឆ្នាំគត់ ដែលពេលនោះខ្ញុំមានអាយុ៤១ឆ្នាំ ឯភរិយាខ្ញំមានអាយុ៣៩ឆ្នាំ» ៕