**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ធ្វើបាឋកថា ស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ជូនដល់សាស្ត្រាចារ្យ និងនិស្សិតសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញធ្វើបាឋកថា ស្ដីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ជូនដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៅសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នៅខេត្តព្រៃវែង។

បន្ទាប់ពីការស្វាគមន៍ដ៏កក់ក្តៅរបស់លោក មាស ធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមាររួចមក ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមផ្តល់បាឋកថាដ៏ជក់ចិត្ត ស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ដោយប្រមូលផ្តុំមាតិកាសំខាន់ៗចំនួន ៥ រួមមាន៖ ទី១.ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍, ទី២.គុណាធិបតេយ្យ, ទី៣.កំណែទម្រង់រដ្ឋបាលសាធារណៈ, ទី៤.តួនាទីរបស់រដ្ឋាភិបាល និងទី៥. សេចក្តីសន្និដ្ឋាន។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ភាពជាអ្នកដឹកនាំ (Leadership) គឺជាសិល្បៈនៃការគិត និងការសម្រេច ជាពិសេសនៅក្នុងកាលៈទេសៈលំបាកបំផុតដែលមនុស្សគ្រប់រូបចាំបាច់ប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ មិនថាមន្រ្តីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត កម្មករ កសិករ ព្រះសង្ឃ ឬប្រជាពលរដ្ឋនោះទេ ដើម្បីដឹកនាំជីវិតឆ្ពោះទៅកាន់គោលដៅរៀងៗខ្លួន។

តាមរយៈការធ្វើបាឋកថានេះ ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា បានគូសបញ្ជាក់ដោយលើកឡើងពីករណីសិក្សាមួយចំនួនក្នុងពិភពលោកជុំវិញភាពជាអ្នកដឹកនាំ ជាពិសេសករណីសិក្សាក្នុងប្រទេសកម្ពុជា គឺភាពជាអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយនវានុវត្តន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាននាំនាវាកម្ពុជារួចចាកផុតពីសង្គ្រាមឆ្ពោះមកកាន់សុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពមកដល់សព្វថ្ងៃ នាំឲ្យកម្ពុជាមានភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា សង្ឃឹមយ៉ាងមុតមាំថា តាមរយៈបាឋកថាពេញមួយថ្ងៃនេះមក នឹងក្លាយជាគតិសម្រាប់ការត្រិះរិះពិចារណា រួមចំណែកជួយដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់អាចប្រើប្រាស់ដើម្បីជាប្រយោជន៍នៃការកសាងអាជីព កសាងជីវិត និងអនាគតរៀងៗខ្លួន។

សូមជម្រាបជូនថា នេះជាបាឋកថាលើកទី១៩ របស់ឯកឧត្តមរដ្ឋមន្រ្តី ព្រុំ សុខា ហើយសម្រាប់ឆ្នាំ២០២៣នេះ ដែលលោកបានចែករំលែកចំណេះដឹង បទពិសោធន៍ជីវិត និងការងាររបស់លោកជូនដល់មន្រ្តីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងព្រះសង្ឃនៅតាមសាកលវិទ្យាល័យនិងគ្រឹះស្ថានអប់រំនានាចំនួនប្រមាណជិត ១០,០០០ អង្គ/នាក់រួចមកហើយ ៕

អត្ថបទដែលជាប់ទាក់ទង