**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាត ១កំណាត់ នៅក្នុងខេត្តព្រះវិហារ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន

បក្សភ្លើងទៀន បានត្រឹមមើលគេ

ភ្នំពេញ៖ គ្មានឡើយ ក្បួនឃោសនារបស់គណបក្សភ្លើងទៀន នៅលើដងផ្លូវ គណបក្សជំទាស់លេចធ្លោមួយនេះ ស្ថិតក្នុងសភាពស្ងៀមស្ងាត់ ខណៈគណបក្សនានា កំពុងចេញឃោសនាយ៉ាងសប្បាយរីករាយ និងចាក់សំឡេងតាមឧគ្ឃោសនសព្ទនៅតាមបណ្តាទីស្នាក់ការរបស់ខ្លួនយ៉ាងកងរំពង។

លោក រ៉ុន ឈុន អនុប្រធានគណបក្សភ្លើងទៀន មិនបង្ហាញអារម្មរណ៍សោកស្តាយអ្វីឡើយ ពេលមិនមានគណបក្សភ្លើងទៀន ក្នុងអំឡុងឃោសនានេះនឹងគេ។ មន្រ្តីជាន់ខ្ពស់នៃគណបក្សភ្លើងទៀនរូបនេះ និយាយជាមួយសារព័ត៌មានថ្មីៗ ថា លោក មានអារម្មណ៍ធម្មតា។ 
 
លោក បន្តថា ទោះគណបក្សភ្លើងទៀន មិនបានចូលរូមប្រកួតក្នុងការបោះឆ្នោត តែថ្នាក់ដឹកនាំគណបក្ស នៅតែចុះជួបសកម្មជន អ្នកគាំទ្រ និងថ្នាក់ដឹកនាំតាមមូលដ្ឋាន ដើម្បីលើកទឹចិត្តពួកគេ និងពង្រឹងកម្លាំង សម្រាប់ត្រៀមប្រកួតនៅពេលក្រោយ។

អ្នកនយោបាយ ដែលមានប្រវត្តិចេញពីសហជីពនិងគ្រូបង្រៀនរូបនេះ បញ្ជាក់ដូច្នេះថា៖«យើង នឹងមានកម្មវិធីចុះតាមបណ្តាលខេត្ត-រាជធានី ទៅតាមគម្រោងរបស់គណបក្ស។ យើង អត់បានប្រកាសថា ផ្អាកសកម្មភាពទេ»។
 
គណបក្សភ្លើងទៀន តែងបង្ហោះរូបភាពនិងព័ត៌មានអំពីសកម្មភាពនយោបាយនានារបស់ខ្លួនលើទំព័រហ្វេសប៊ុក។ យ៉ាងណាក៏ដោយចុះ គេ ខានឃើញគណបក្សនេះ បង្ហោះរូបភាពនិងព័ត៌មានពីជំនួបរវាងថ្នាក់ដឹកនាំ និងអ្នកនៅមូលដ្ឋានអស់៤-៥ថ្ងៃហើយ ពោលគឺ ចាប់តាំងថ្ងៃឃោសនាចាប់ផ្តើមមក។ 
 
រាប់ទាំងថ្ងៃទី៤ ខែកក្កដានេះផង យុទ្ធនាការឃោសនារកសំឡេងឆ្នោត មានរយៈពេល៤ថ្ងៃហើយ ហើយនឹងត្រូវបិទបញ្ចប់នៅត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ រំលង១ថ្ងៃ ដល់ថ្ងៃ២៣កក្កដា គឺជាថ្ងៃបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថា ការឃោសនា ដែលចាប់ផ្តើមពីថ្ងៃដំបូងមក ប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ និងគ្មានហិង្សានោះទេ។  
 
គេ ដឹងគ្រប់គ្នាហើយថា គណបក្សភ្លើងទៀន ត្រូវអាជ្ញាកណ្តាល មិនចុះឈ្មោះក្នុងបញ្ជីប្រកួតប្រជែង ដោយសារគណបក្សនេះ បាត់ឯកសារដើមស្តីពីការចុះបញ្ជីបញ្ជីគណបក្ស ដែលចេញដោយក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង