ស្វាកន្ទុយស ជាប្រភេទជិតផុតពូជបំផុត លើពិភពលោក មានវត្តមាននៅភាគខាងកើតទន្លេមេគង្គ តំបន់ខ្ពង់រាបខាងកើត និងឦសាន្តប្រទេសកម្ពុជា
ស្វាកន្ទុយស៖ មានឈ្មោះវិទ្យាសាស្ត្រ Pygathrix nigripes ជាប្រភេទជិតផុតពូជីបំផុត(CR)លើពិភពលោក ក្នុងបញ្ជីក្រហម IUCN មានវត្តមាន នៅភាគខាងកើតទន្លេមេគង្គ និងតំបន់ខ្ពង់រាបខាងកើត និងឦសាន្តប្រទេស ភាគច្រើន រស់នៅជាហ្វូង នៅតាមដើមឈើខ្ពស់ៗក្នុងព្រៃស្រោង និងព្រៃពាក់កណ្ដាលស្រោង និងស៊ី គ្រាប់ធញ្ញជាតិ ត្រួយឈើ ផ្កាឈើ និងផ្លែឈើ។
ស្វាកន្ទុយស មានសម្បុរខុសប្លែកពីប្រភេទស្វា ផ្សេងទៀត ដោយមានដងខ្លួនពណ៌ប្រផេះ ផ្នែកក្បាលមានពណ៌ត្នោតខ្ចី កន្ទុយមានពណ៌ស ចាប់ពីគល់រហូតដល់ចុងកន្ទុយ ដៃ និងជើងរបស់វាមានពណ៌ខ្មៅ ផ្ទៃមុខមានពណ៌លឿង ស្រាលដោយមានរោមវែងៗព័ទ្ធជុំវិញពណ៌ស និងពណ៌ពងមាន់នៅជុំវិញរង្វង់ភ្នែកទាំងពីរ។
ជាទូទៅសត្វឈ្មោលភាគច្រើនធំជាងញី ហើយស្វាកន្ទុយសប្រភេទនេះ មាន ២អនុប្រភេទទៀតគឺ ស្វាកន្ទុយសជើងប្រផេះ( Grey-Shanked Douc Langur ) និងស្វាកន្ទុយសជើងក្រហម ( Red-Shanked Douc Langur ) ៕